Yearendyearend1140x150

អ្នកជំនាញថៃ៖ពលរដ្ឋថៃអាចនឹងឆ្លង«ជំងឺអូមីក្រុង»ទាំងអស់គ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកជំនាញថៃលោក  Manoon Leechawengwongs

បាងកក៖ អ្នកឯកទេសផ្នែកសួតប្រចាំប្រទេសថៃ បាននិយាយថា ស្ទើរតែគ្រប់មនុស្សទាំងអស់នៅក្នុងប្រទេសថៃនឹងឆ្លងមេរោគ អូមីក្រុង ទាំងអស់គ្នា ហើយគួរតែរៀនពីរបៀបរស់នៅជាមួយហានិភ័យនៃអូមីក្រុងទៅ។

លោកវេជ្ជបណ្ឌិត Manoon Leechawengwongs បានចែករំលែកមតិរបស់គាត់លើស្ថានភាព កូវីដ១៩ ពីរឆ្នាំលោកថា កូវីដ-១៩ អូមីក្រុងបម្លែងថ្មីនេះយើង ត្រូវចំណាយពេលមួយរយៈដើម្បីយល់ពីវានឹងរស់នៅជាមួយវា។ ក្នុងខែមីនា ឆ្នាំ ២០២០ ការឆ្លងមួយចង្កោមត្រូវបានផ្ទុះឡើងនៅកីឡដ្ឋានប្រដាល់ Lumpini ទោះបីជាមានមនុស្សនៅចម្ងាយជាង ១០ ម៉ែត្រពីប្រភពក៏ដោយ។ នេះគឺដោយសារតែកីឡដ្ឋានមិនមានខ្យល់អាកាសល្អ និងម៉ាស៊ីនត្រជាក់។ នេះបានបញ្ជាក់ថា ការពាក់ម៉ាស់អាចទប់ស្កាត់មេរោគមិនឱ្យឆ្លងបាន។

ប្រទេសថៃបានចាប់ផ្តើមនាំចូល Sinovac ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយលោក Manoon បាននិយាយថាគាត់ និងសមាជិកគ្រួសាររបស់គាត់គឺស្ថិតក្នុងចំណោមអ្នកដំបូងដែលបានទទួលវ៉ាក់សាំងនេះ។ ទោះយ៉ាងណាក៏ដោយនៅក្នុងខែកក្កដាឆ្នាំ ២០២១ លោកបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការនាំចូល Sinovac ដោយសារតែអ្នកដែលឆ្លង កូវីដ១៩ បន្ទាប់ពីទទួលបាន វ៉ាក់សាំង មានរោគសញ្ញាធ្ងន់ធ្ងរជាងបើប្រៀបធៀបទៅនឹងអ្នកដែលទទួលបាន AstraZeneca ។

ដោយឡែកនៅខែតុលា ឆ្នាំ ២០២១ គាត់បានសរសេរថា មេរោគមិនអាចកម្ចាត់បានទេ ហើយវានឹងមិនអាចទៅរួចទេក្នុងការកាត់បន្ថយចំនួនអ្នកជំងឺមកត្រឹមសូន្យ ទោះបីជាមានវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតក៏ដោយ។ មនុស្សដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅតែអាចឆ្លងមេរោគ កូវីដ១៩ ព្រោះវាអាចផ្លាស់ប្តូរ និងរំលងភាពស៊ាំដែលទទួលបានពីការចាក់វ៉ាក់សាំង ឬការឆ្លងពីមុន។

ទន្ទឹមនឹងនេះ នៅក្នុងការប្រកាសមួយក្នុងខែមីនា ឆ្នាំ ២០២២ លោក Manoon បានចង្អុលបង្ហាញថា ទោះបីជាអ្នកជំងឺ កូវីដ១៩ ជាច្រើនត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំ Favipiravir ឆាប់ក៏ដោយ ក៏ពួកគេនៅតែកើតជំងឺរលាកសួត។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា ការស្លាប់ និងរោគសញ្ញាធ្ងន់ធ្ងរអាចត្រូវបានកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពជាមួយនឹងថ្នាំថ្មីដូចជា Molnupiravir និង Paxlovid ។

អាស្រ័យហេតុនេះ លោកថា អង្គការឱសថរដ្ឋាភិបាលគួរតែបញ្ឈប់ការផលិត និងនាំចូលថ្នាំ Favipiravir ព្រោះគ្រូពេទ្យនឹងឈប់ចេញវេជ្ជបញ្ជាឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង