Yearendyearend1140x150

ចិនចាត់ទុត UN ជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ថ្លែងក្នុងមហាសន្និបាតសភាចិន។រូបភាពពីវិទ្យុមិត្តភាពកម្ពុជាចិន

ចិន៖លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនថ្ងៃទី ២២ ខែ ឧសភា បានថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា ប្រទេសចិននឹងគាំពារប្រព័ន្ធអន្ដរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ។

បើតាមលោក លី ខឺឈាង  ប្រទេសចិននឹងដើរ តាមមាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំឥតងាករេ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសនានាក្នុងការពង្រឹងនិងពង្រីកការបើកទូលាយជានិច្ចកាល ប្រទេសចិនជាកម្លាំងសំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់ពិភពលោក។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង