Yearendyearend1140x150

CDC អនុម័តគម្រោងសណ្ឋាគារផ្កាយ៥ ចំនួន១ទៀតនៅខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះសីហនុ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន១ បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ១០៧,៩លានដុល្លារអាមេរិក ។ គម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៧០០ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង អាចបង្កើតការងារបានចំនួន ៨៥៨កន្លែង។

ក្រៅពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានសម្រេចចេញ "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ជូនដល់ក្រុមហ៊ុនចំនួនទៀតដូចជាក្រុមហ៊ុនPROSPECT ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា, ក្រុមហ៊ុន“RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD.” គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ, ក្រុមហ៊ុន Campico Global Flooring Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, ក្រុមហ៊ុន JL Cool Refrigeration Technology Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: CDC សណ្ឋាគារផ្កាយ៥
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង