Cc time
Cct850x100 1
Itt 0  web banner

អ្នកកាសែតជើងចាស់ហុងកុងត្រូវបានចាប់ខ្លួនពីបទ«បះបោរ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
 លោក Allan Au

ហុងកុង៖ ប៉ូលីសបាននិយាយថា អ្នកកាសែតហុងកុងជើងចាស់ម្នាក់ត្រូវបានប៉ូលីសសន្តិសុខជាតិចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទសមគំនិតក្នុងការបោះពុម្ពផ្សាយ "សម្ភារៈដែលជំរុញឲ្យមានការបះបំបោរ" ។ ការចាប់ខ្លួននេះ គឺជាការវាយប្រហារចុងក្រោយបំផុតចំពោះសារព័ត៌មានក្នុងស្រុកក្នុងទីក្រុងហុងកុង ដែលបានមើលឃើញថា ការវាយតម្លៃសេរីភាពប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនធ្លាក់ចុះ នៅពេលដែលទីក្រុងប៉េកាំង បង្ក្រាបការមិនពេញចិត្តរបស់ខ្លួនដែលអន្តរជាតិយល់ឃើញជាការរំលោភសិទ្ធមនុស្សជាខ្លាំង។

បើយោងតាមសារព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ថា លោក Allan Au ដែលជាអ្នកយកព័ត៌មាន និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មានអាយុ ៥៤ ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹមដោយអង្គភាពប៉ូលិសសន្តិសុខជាតិរបស់ហុងកុង។ ប្រភពប៉ូលិសជាន់ខ្ពស់បានបញ្ជាក់ពីការចាប់ខ្លួនរបស់លោក Au ទៅកាន់ AFP ដោយចោទប្រកាន់ពីបទ «សមគំនិតក្នុងការផ្សព្វផ្សាយសម្ភារដែលបំបះបំបោរ»។ ក្រោយមកប៉ូលីសបានបញ្ជាក់ពីការចាប់ខ្លួនបុរសអាយុ ៥៤ ឆ្នាំម្នាក់ដោយចោទប្រកាន់ដូចគ្នានៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិនបញ្ចេញឈ្មោះលោក Au ដែលជាការអនុវត្តក្នុងស្រុក។ សេចក្តីថ្លែងការណ៍បានព្រមានថា "អាចមានការចាប់ខ្លួនបន្ថែមទៀត"ប្រសិនបើមានករណីបង្កការញុះញង់ឲ្យមានការបះបោល ។

ដោយឡែក លោក Au គឺជាអតីតអ្នកសរសេរអត្ថបទសម្រាប់ Stand News ដែលជាវេទិកាព័ត៌មានអនឡាញដែលត្រូវបានបិទកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយប្រើច្បាប់សន្តិសុខជាតិ។ បុគ្គលិកជាន់ខ្ពស់ពីរនាក់ទៀតរបស់ Stand News ត្រូវបានចោទប្រកាន់រួចហើយពីបទបះបោរ។ ការចោទប្រកាន់ដោយសន្តិសុខជាតិក៏ត្រូវបាននាំលើកយកមកវែកញ៉ែកក្នុងប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យដែលជាប់ពន្ធនាគារលោក Jimmy Lai និងអតីតនាយកប្រតិបត្តិជាន់ខ្ពស់ចំនួនប្រាំមួយរូបរបស់ Apple Daily ផងដែរ ។

គួររំលឹកផងដែលថាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការបះបោរបានកើតឡើងប្រឆាំងនឹងអ្នកកាសែត សហជីព សកម្មជន អតីតតារាចម្រៀង និងពលរដ្ឋសាមញ្ញ។ បច្ចុប្បន្នការបះបោរគឺដាច់ដោយឡែកពីច្បាប់សន្តិសុខជាតិដែលក្រុងប៉េកាំងដាក់លើហុងកុងក្នុងឆ្នាំ ២០២០។ ប៉ុន្តែតុលាការចាត់ទុកវាជាបទល្មើសសន្តិសុខជាតិ ដែលមានន័យថាការនៅក្រៅឃុំត្រូវបានបដិសេធជាញឹកញាប់ចំពោះអ្នកដែលត្រូវបានចោទប្រកាន់។ នៅខែក្រោយ ទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងដំឡើងមេដឹកនាំថ្មីដែលតែងតាំងដោយទីក្រុងប៉េកាំង អតីតប្រធានសន្តិសុខលោក John Lee ដែលបានមើលការខុសត្រូវរបស់ប៉ូលីសចំពោះការតវ៉ាលទ្ធិប្រជាធិបតេយ្យឆ្នាំ ២០១៩ និងការបង្ក្រាបជាបន្តបន្ទាប់៕

Khcct banner

អត្ថបទទាក់ទង