Cc time
Cct850x100 1
Itt 0  web banner

ថៃលើកលែងការបង់ប្រាក់លើផ្លូវពិសេសក្នុងឱកាសពីធីបុណ្យចូលឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ត្រីដឹកជញ្ជូនត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរកាលពីថ្ងៃចន្ទ ខណៈដែលមនុស្សបានចាប់ផ្តើមចាកចេញពីទីក្រុងបាងកកទៅកាន់ខេត្តកំណើតរបស់ពួកគេ

បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា ការបង់ថ្លៃលើផ្លូវល្បឿនលឿនចំនួនប្រាំនឹងត្រូវលើកលែង ដើម្បីបង្កើនល្បឿននៃការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាជនដែលត្រឡប់ទៅខេត្តកំណើតរបស់ពួកគេក្នុងពិធីបុណ្យ Songkran ។ លោកបានបន្តថា យើងត្រូវបានអនុញ្ញាតិនឹងយល់ព្រមដោយអាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ ក្រុមហ៊ុន Bangkok Expressway and Metro Company និងក្រុមហ៊ុន Northern Bangkok Expressway Company ដើម្បីជួយសម្រាលដល់ការធ្វើដំណើររបស់ប្រជាជនថៃនាពិធីបុណ្យសង្រ្គាន្តខាងមុខនេះ ។

ដោយឡែកផ្លូវល្បឿនលឿនទាំងប្រាំនោះរួមមាន៖ ផ្លូវល្បឿនលឿន Bang Na-Chon Buri និង Bang Phli-Suksawat ។ ការបង់ថ្លៃសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនទាំងពីរនេះនឹងត្រូវលើកលែងចាប់ពីម៉ោង ១២.០១ ព្រឹក ថ្ងៃទី ១២ ខែមេសា ដល់ម៉ោង ១១.៥៩ យប់ថ្ងៃទី ១៨ ខែមេសា។ ផ្លូវល្បឿនលឿន Chalerm Maha Nakhon, Si Rat និង Udon Ratthaya ។ ការបង់ថ្លៃសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនទាំងនេះនឹងត្រូវលើកលែងចាប់ពីម៉ោង ១២.០១ ព្រឹក ថ្ងៃទី ១៣ ខែមេសា ដល់ម៉ោង ១.៥៩ យប់ នៅថ្ងៃទី ១៥ ខែមេសា៕

Khcct banner

អត្ថបទទាក់ទង