Yearendyearend1140x150

លោក Shahbaz Sharif ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Shahbaz Sharif ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រភពរូប៖ CNBC

ប៉ាគីស្ថាន៖ លោក Shahbaz Sharif បេក្ខភាពរបស់គណបក្សប្រឆាំង ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ២៣ នៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ បន្ទាប់ពីបានឈ្នះ ១៧៤ សម្លេងនៅក្នុងសភាដែលមានសមាជិកចំនួន ៣៤២ ហើយលោក Sharif បានស្បថចូលកាន់តំណែងនៅយប់ដដែល។

ដូចដែលប្រធានាធិបតី Arif Alvi បានត្អូញត្អែរពី "ភាពមិនស្រួល" ជាច្រើនម៉ោងមុនពេលធ្វើពិធីស្បថរបស់លោក Sharif ។ នេះបើយោងតាមការបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី។

លោក Shahbaz អាយុ ៧០ ឆ្នាំបានបម្រើការ៣ដង ជានាយករដ្ឋមន្រ្តីនៃខេត្ត Punjab ភាគខាងកើតប៉ាគីស្ថានចាប់តាំងពីគាត់បានចូលនយោបាយក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ គាត់ត្រូវបានតែងតាំងជាប្រធានសម្ព័ន្ធ Muslim-Nawaz (PML-N) នៅខែមីនា ឆ្នាំ ២០១៨។ ក្នុងឆ្នាំដដែលនោះ គាត់ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សប្រឆាំងបន្ទាប់ពីការបរាជ័យរបស់គណបក្សរបស់គាត់ នៅក្នុងការបោះឆ្នោតសកលប៉ាគីស្ថានឆ្នាំ ២០១៨ ។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់ប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីប៉ាគីស្ថានជាប់ឆ្នោតកាលពីថ្ងៃចន្ទ លោក Shahbaz បានកត់សម្គាល់ថា ចិនជាដៃគូដ៏ស្មោះត្រង់ ជឿជាក់ និងគួរឲ្យទុកចិត្តដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់ប៉ាគីស្ថាន។ លោកបានបន្តថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងស្ថិតស្ថេរជានិរន្តរ៍ និងចាក់ឫសយ៉ាងជ្រៅក្នុងប្រជាជនរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង