Yearendyearend1140x150

អាម៉េរិកព្រមានឥណ្ឌាពីការគំរាមកំហែងពីចិន-រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មន្ទីរបញ្ចកោណ

វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិអាម៉េរិកបានជួបពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនង ខណៈអាម៉េរិកព្រមានពីការគំរាមកំហែងពីចិន និងរុស្ស៊ី លើកឥណ្ឌា។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសមភាគីឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងប្រទេស និង បានព្រមានអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយចិន និង រុស្ស៊ី។

លោក Austin បានប្រាប់លោក Singh នៅពេលដែលកិច្ចពិភាក្សា កាលពីថ្ងៃច័ន្ទថា "យើងកំពុងប្រជុំនៅគ្រាដ៏សំខាន់មួយនៅក្នុងភាពជាដៃគូការពារជាតិអាមេរិក និង ឥណ្ឌា" ។ លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងញូវដេលីទាំងពីរជឿជាក់លើ "ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ" ដែលគាំទ្រដោយការគោរពចំពោះអធិបតេយ្យភាពជាតិ និងនីតិរដ្ឋ ប៉ុន្តែ "យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាបន្ទាន់ និងកើនឡើងចំពោះចក្ខុវិស័យរួមនេះ"។

លោក Austin បន្តថា ក្រុងប៉េកាំងកំពុងបំផ្លាញសន្តិសុខក្នុងតំបន់ដោយការកសាង "ហេដ្ឋារចនាសម្ព័ន្ធប្រើបានពីរ" នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសឥណ្ឌា និងការទាមទារទឹកដីដោយខុសច្បាប់នៅសមុទ្រចិនខាងត្បូង។ លោកបានសន្យាថា "អាម៉េរិកឈរជាមួយឥណ្ឌាក្នុងការការពារផលប្រយោជន៍អធិបតេយ្យភាពរបស់ពួកគេ" ។

ការព្រមានរបស់អាម៉េរិក គឺចំពេលចំពេលមានកិច្ចខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្ម និងដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន។ កាលពីចុងខែមុន មន្ត្រីសន្តិសុខជាតិកំពូលរបស់សហរដ្ឋអាមេរិកបានព្រមានឥណ្ឌាថានឹងមាន "ផលវិបាក" សម្រាប់ប្រទេសដែលព្យាយាម "គេចចេញពី" យុទ្ធនាការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ឥណ្ឌាបានបដិសេធមិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយបានបង្កើនការទិញប្រេងពីរុស្ស៊ី។ មន្ត្រីឥណ្ឌា និងរុស្ស៊ីក៏បានពិភាក្សាគ្នាអំពីយន្តការទូទាត់ប្រាក់រូប្លឹស សម្រាប់ពាណិជ្ជកម្មរវាងប្រទេសនានា ដោយចៀសពីប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះ S-400 ចំនួនប្រាំពីប្រទេសរុស្ស៊ី ដោយផ្គើននឹងការព្រមានពីសហរដ្ឋអាមេរិកប្រឆាំងនឹងកិច្ចព្រមព្រៀង $៥.៥ ពាន់លានដុល្លារ ហើយត្រូវបានគេរាយការណ៍ថាមានជម្រើសក្នុងការទិញមីស៊ីលពីដីទៅអាកាសបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង