Yearendyearend1140x150

រុស្ស៊ីបង្កើនថវិកាបម្រុងចំនួនជាង ៣ ពាន់លានដុល្លារដើម្បីទប់ទល់នឹងទណ្ឌកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបង្កើនថវិកាបម្រុងចំនួនជាង ៣ ពាន់លានដុល្លារដើម្បីទប់ទល់នឹងទណ្ឌកម្ម ប្រភពរូប៖ Euronews

រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបង្កើនមូលនិធិបម្រុងរបស់ខ្លួនចំនួន ២៧៣.៤ ពាន់លានរូប្លឹស (៣.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីខាងក្រៅជាបន្តបន្ទាប់ ចំពេលជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន។

រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពដ៏ធំបំផុតនៃការកើនឡើង ឬ ២៧១.៦ ពាន់លានរូប្លឹស គឺជាចំណូលបន្ថែមពីប្រេង និងឧស្ម័នដែលបានទទួលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។

មូលនិធិបម្រុងរបស់រុស្ស៊ីត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយដែលមិនបានមើលឃើញទុកជាមុន និងវិធានការសំខាន់ៗដែលមិនត្រូវបានគ្របដណ្តប់ដោយថវិកាសហព័ន្ធ។

សូមរំលឹកថា ប្រទេសអឺរ៉ុបដាក់ទណ្ឌកម្មថ្មី រួមមានការហាមឃាត់ចំនួន ៤ ពាន់លានអឺរ៉ូ (៤.៤ ពាន់លានដុល្លារ) លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី ការហាមឃាត់ទាំងស្រុងលើប្រតិបត្តិការណាមួយជាមួយធនាគាររុស្ស៊ីចំនួន ៤ រួមទាំង VTB។ ការហាមប្រាមលើនាវារុស្ស៊ីចូលកំពង់ផែអឺរ៉ុប លើកលែងតែការដឹកជញ្ជូនអាហារ និងថាមពល អឺរ៉ុបនឹងហាមឃាត់ការនាំចូលទំនិញពីរុស្ស៊ីដែលមានទឹកប្រាក់ចំនួន ៥.៥5 ពាន់លានអឺរ៉ូ រួមទាំងឈើ ស៊ីម៉ងត៍ អាហារសមុទ្រ និងស្រា។

ការហាមឃាត់លើការនាំចេញមួយចំនួនទៅកាន់ប្រទេសរុស្ស៊ីក្នុងចំនួនទឹកប្រាក់ ១០ ពាន់លានអឺរ៉ូ (១១ ពាន់លានដុល្លារ) រួមទាំងផលិតផល semiconductor គ្រឿងម៉ាស៊ីន និងឧបករណ៍ដឹកជញ្ជូនក៏នឹងត្រូវបានណែនាំផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង