Yearendyearend1140x150

លោក​ ព្រហ្ម ម៉ាញ ទទួលបានគោរមងារជា«កិត្តិឧទ្ទេសបណ្ឌិត»ពីប្រមុខរដ្ឋស្តីទី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖តារា​ចម្រៀង​អាយ៉ៃដ៏​ល្បី លោក​ ព្រហ្ម ម៉ាញ​ ត្រូវបានសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូន លោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។ការផ្តល់គោរមងារនេះ រៀបចំឡើងដោយមានការស្នើសុំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា លោក ​ព្រហ្ម ម៉ាញ​ ជា​សិល្បករ​ជើង​ចាស់​មាន​សំឡេង​ពីរោះ ពូកែ​ទាំង​កំប្លុក​កំប្លែង ទាំង​សំនួន​វោហារ​ និង​ការ​សំដែង។ថ្មីៗនេះលោកបានជួបនឹងបញ្ហាជំងឺ​លើស​ឈាមស្ទើរតែបាត់បង់ជីវិត។តែបច្ចុប្បន្ននេះ លោកបាន​ធូរ​ស្រាល​ពី​ជំងឺ​លើស​ឈាម​បន្តិច​ហើយ ក្រោយ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ​ទោះ​ជា​យ៉ាង​ណា លោក​ថា ពេទ្យ​នៅ​តាម​ដាន​អាការ​សុខ​ភាព​របស់លោក​​ជាប្រចាំ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង