Yearendyearend1140x150

ក្រុមហ៊ុន៤ចុះMOUជាមួយសាកលវិទ្យាល័យខេមតិចលើកកម្ពស់ជំនាញ«វិទ្យាសាស្ត្រ,បច្ចេកវិទ្យា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុកជីបម៉ុង

ភ្នំពេញ៖ក្រុមហ៊ុនចំនួន៤ នៅថ្ងៃទី ៨ មេសានេះ ចុះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យខេមតិច ដើម្បីបណ្តោះបណ្តាលលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ខ្លីថា«ស្ទែម» ដែលជាជំនាញកំពុងមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។

ពិធីចុះកិច្ចសហប្រតិបត្តិការរួមគ្នានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច, អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុកជីបម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុង។

ក្រុមហ៊ុនទាំង៥នោះមានជាអាទិ៍៖ ក្រុមហ៊ុនជីបម៉ុងគ្រុប, ធនាគារការណាឌីយ៉ា ,ក្រុមហ៊ុនមេហ្គា អាសិត, ក្រុមហ៊ុន អាយ អេស អាយ គ្រុប។ក្រៅពីនេះក៏បានការចូលរួមគាំទ្រផងដែរពី ក្រុមហ៊ុន ឃុន សៀ គ្រុបអភិវឌ្ឍន៍,ក្រុមហ៊ុន តេង ឡាយ គ្រុប និង ក្រុមហ៊ុនអន្តរជាតិ អេច អឹម អឹម។

អ្នកឧកញ៉ា ពុង ឃាវសែ បានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងសហគ្រាសឯកជន និង សាកលវិទ្យាល័យខេមតិចពេលនេះ គឺជាការលើកកម្ពស់លើការបណ្តុះបណ្តាលជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ក្នុងគោលដៅដោះស្រាយបញ្ហាសហគ្រាសឯកជនដែលកំពុងជួបបញ្ហាខ្វះអ្នកជំនាញ ដើម្បីពង្រីកបន្ថែមផលិតភាព និង កែលម្អសង្វាក់ផលិតកម្ម។

ក្រុមហ៊ុនជីបម៉ុងគ្រុប គឺជាក្រុមហ៊ុនផ្តល់អាហាររូបករណ៍រយៈពេល៤ឆ្នាំដល់និស្សិត៤០នាក់ ដើម្បីសិក្សាលើមុខជំនាញស្ទែមនៅសាកលវិទ្យាល័យខេមតិច។អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុប បានចាត់ទុកការចុះMOUជាមួយសាកលវិទ្យាល័យខេមតិចនៅថ្ងៃនេះ ជាកិត្តិយសរបស់ក្រុមហ៊ុនជីបម៉ុងទាំងមូល ដើម្បីរូមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម សម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងនាពេលអនាគត។

គួរបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ទិសដៅក្នុងការលើកស្ទួយវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីតម្រូវការទីផ្សារការងារកម្ពុជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត និយាយជារួម។យោងតាមរបាយការណ៍នៃការស្រាវជ្រាវបានរកឃើញថា និស្សិតជាច្រើនពាន់នាក់ដែលបានបញ្ចប់ការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាទាំងនៅក្នុង និងក្រៅប្រទេស ប៉ុន្តែមាននិស្សិតចំនួនតិចតួចណាស់បានជ្រើសរើសយកមុខជំនាញស្ទេមដែលជាជំនាញមួយកម្ពុជាកំពុងជួបបញ្ហាកង្វះខាតបុគ្គលិកជំនាញដែលទាមទារឱ្យមានការចូលរួមដោះស្រាយជាមួយគ្នាជាចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង