Yearendyearend1140x150

ប្រធានគណៈបក្សបារាំងពីរូបកំពុងប្រជែងគ្នាដណ្តើមកៅអីប្រធានាធិបតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ារីស៖ ប្រធានាធិបតីដែលកំពុងកាន់អំណាច និងគូប្រជែងប្រជានិយមរបស់គាត់នឹងជួបប្រជុំគ្នានៅក្នុងការបោះឆ្នោតបន្ទាប់ពីបានដឹកនាំទីលាននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងគូប្រជែងដ៏មានប្រជាប្រិយភាពលោកស្រី Marine Le Pen បានកំណត់ដំណាក់កាលសម្រាប់ការប្រយុទ្ធទល់មុខគ្នាដើម្បីកំណត់តំណែងប្រធានាធិបតីនៅចុងខែនេះ បន្ទាប់ពីចេញលទ្ធផលប្រកៀកប្រកិតគ្នានៅជុំទីមួយ។

តាមការព្យាករដោយក្រុមហ៊ុនបោះឆ្នោតបានបង្ហាញថា លោក Macron ទទួលបានសំឡេងគាំទ្រច្រើនដល់ទៅ ២៨,៤% នៃសំឡេងឆ្នោតជុំទីមួយ ដែលលើសពីការប៉ាន់ស្មានអតិបរមា ២៤,២% សម្រាប់លោកស្រី Le Pen។ បេក្ខជនសង្គមនិយម លោក Jean-Luc Mélenchon ជាប់ចំណាត់ថ្នាក់លេខ៣ ប្រហែល ២១% ខណៈបេក្ខជនប្រឆាំងអន្តោប្រវេសន៍ Eric Zemmour បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នៅចម្ងាយ ៧%។

ដោយឡែកលទ្ធផលផ្លូវការដំបូងពីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងពិតជាបានបង្ហាញពីចំនួនអ្នកគាំទ្ររបស់លោកស្រី Le Pen លើសពីលោក Macron ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងចំនួនកើនឡើងពីទីក្រុងប៉ារីស និងតំបន់ទីក្រុងផ្សេងទៀតមិនទាន់មាននៅឡើយ តួលេខដំបូងទំនងជាមានការយល់ច្រឡំចំពោះលទ្ធផលគាំទ្ររបស់លោកស្រី Le Pen ។ ជាមួយនឹង ៨៤% នៃសន្លឹកឆ្នោតដែលបានរាប់ត្រឹមពេលនៃការបោះពុម្ភផ្សាយនេះ លោក Macron បាននាំមុខបន្តិចជាមួយនឹង ២៧,៤១% ទល់នឹង ២៥,៤១% របស់លោកស្រី Le Pen ។

ទន្ទឹមនឹងនេះប្រព័ន្ធបោះឆ្នោតរបស់ប្រទេសបារាំង តម្រូវឱ្យបេក្ខជនឈ្នះសំឡេងភាគច្រើន ដើម្បីទទួលបានតំណែងប្រធានាធិបតី ខណៈអ្នកទទួលបានការបោះឆ្នោតកំពូលទាំងពីរឥឡូវនេះនឹងត្រូវបញ្ចប់ការប្រជែងគ្នាក្នុងជុំចុងក្រោយនៅថ្ងៃទី ២៤ ខែមេសា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង