Cc time
Cct850x100 1
Itt 0  web banner

ប៉ូលីសវៀតណាមឃាត់ខ្លួនមនុស្ស៨៨នាក់ពីបទប្រើប្រាស់គ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលិស​បាន​ឆ្មក់​ចូល​បារ​ Ferro ក្នុង​សង្កាត់​ទី ៣ របស់​ទីក្រុង ហូជីមិញ នៅ​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ២០២២

ហូជីមិញ៖ មនុស្សសរុបចំនួន ៨៨ នាក់នៅក្នុងក្លឹបរាំមួយនៅទីក្រុងហូជីមិញបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀនក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីសកាលពីថ្ងៃសៅរ៍។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថា មនុស្សរាប់រយនាក់កំពុងរាំលេងភ្លេងនៅបារ Ferso ក្នុងតំបន់ទី 3 កាលពីពាក់កណ្តាលអធ្រាត្រនៅពេលមន្រ្តីប៉ូលីសហូជីមិញបានឆ្មក់ចូលទៅក្នុងបរិវេណនោះ។ មនុស្សជាច្រើននាក់បានព្យាយាមរត់គេចខ្លួន ហើយបោះចោលថង់ប្លាស្ទិក ហើយមន្រ្តីរកឃើញថ្នាំញៀនជាច្រើនកញ្ចប់ និងថង់ដែលផ្ទុកសារធាតុគ្រីស្តាល់នៅកន្លែងកើតហេតុ។

ដោយឡែកការធ្វើតេស្តរហ័សបានបង្ហាញថាអតិថិជន ៧៤ នាក់និងបុគ្គលិក ១៤ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់សារធាតុញៀន។ ប៉ូលិសបានដាក់របាយការណ៍ពិន័យបារនេះចំពោះការបើក និងអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់គ្រឿងញៀន បើទោះជាការពិន័យជាក់លាក់មិនត្រូវបានគេបង្ហាញក៏ដោយ។ ប្រហែលពីរខែមុន បារ Ferro ក៏ត្រូវបានប៉ូលិសឆ្មក់ចូលផងដែរ ដោយមានមនុស្សចំនួន ៧៨ នាក់បានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀននៅពេលនោះផងដែរ៕

Khcct banner

អត្ថបទទាក់ទង