Yearendyearend1140x150

ប្រធានាធិបតីយេម៉ែនផ្ទេរអំណាចទៅក្រុមប្រឹក្សាប្រធានាធិបតីទើបបង្កើតថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2018 នៅទីក្រុង Aden ប្រទេសយេម៉ែន បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន Martin Griffiths (ស្តាំ) បានជួបជាមួយប្រធានាធិបតីយេម៉ែន Hadi ប្រភពរូប៖ទីភ្នាក់ងារព័ត៌មានស៊ីនហួរ

យេម៉ែន៖ ប្រធានាធិបតីយេម៉ែន លោក Abdurab Mansour Hadi បានប្រកាសនៅថ្ងៃទី៧ ថា លោកនឹងផ្ទេរអំណាចទៅឱ្យក្រុមប្រឹក្សាប្រធានាធិបតីទើបបង្កើតថ្មី ដែលនឹងទទួលខុសត្រូវចំពោះកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាម ហូធី (Houthis) របស់ប្រទេសយេម៉ែន។ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ហើយបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៣ ពាន់លានដុល្លារដល់យេម៉ែន។

លោក Hadi អាយុ ៧៦ ឆ្នាំដែលរស់នៅនិរទេសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃតែមួយដោយប្រកាសពីការសម្រេចចិត្តរបស់គាត់ ក្នុងការលាលែងពីតំណែង ហើយក្នុងពេលតែមួយក៏បានបណ្តេញអនុប្រធានាធិបតីលោក Ali Mohsen al-Ahmar ។

លោក Hadi នឹងប្រគល់អំណាចទៅឲ្យក្រុមប្រឹក្សាប្រធានាធិបតីដែលមានសមាជិកប្រាំបីរូប។ គណៈកម្មាធិការនេះដឹកនាំដោយទីប្រឹក្សារបស់ Hadi លោក Rashad Mohammed al-Alimi ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Ali Abdullah Saleh និងមានទំនាក់ទំនងជិតស្និទ្ធជាមួយភាគីក្នុងស្រុកយេម៉ែន ក៏ដូចជាអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

សមាជិកប្រាំពីរនាក់ផ្សេងទៀតរួមមាន មេដឹកនាំក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងលោក Eddarus Zubedi ,អភិបាល Marib លោក Sheikh Sultan Aladay និងក្មួយប្រុសរបស់អតីតប្រធានាធិបតី Saleh លោក Tariq Saleh។

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានទទួលសមាជិកក្រុមប្រឹក្សាប្រធានាធិបតីយេម៉ែននៅទីក្រុង Riyadh រដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ៧ ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ក្រុមបក្សពួកសំខាន់ៗរបស់ប្រទេសយេម៉ែន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានធ្វើកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីផ្លូវចេញពីសង្រ្គាមស៊ីវិល។ ក្រុម ហូធី បានធ្វើពហិការមិនចូលរួមការចរចានេះ ហើយមិនបានបញ្ជូននរណាម្នាក់ទៅចូលរួមនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារទៅក្នុងធនាគារកណ្តាលរបស់ប្រទេសយេម៉ែន ហើយអារ៉ាប៊ីសាអូឌីតនឹងផ្តល់ជំនួយបន្ថែមចំនួន ១ ពាន់លានដុល្លារសម្រាប់ប្រេង និងគម្រោងផ្សេងៗទៀត។

ក្រសួងការបរទេសហ្ស៊កដានីបានស្វាគមន៍ការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃស្ថានភាពនៅក្នុងប្រទេសយេម៉ែននៅពេលក្រោយ។ អគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ លោក Ahmed Ali Abu Gheit បានអំពាវនាវឱ្យបក្សពួករបស់យេម៉ែនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាន ហើយចាប់ផ្តើមការចរចាសម្រាប់ដំណោះស្រាយចុងក្រោយចំពោះវិបត្តិនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង