Cc time
Cct850x100 1
Itt 0  web banner

យោធាមីយ៉ាន់ម៉ាកាត់ទោសអតីតប្រធានព័ត៌មានម្នាក់ឱ្យជាប់ទោស៥ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Win Naing Oo អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន Channel Mandalay

ក្រុងណៃពិដោ៖ អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់អង្គភាពព័ត៌មាន Channel Mandalay ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំកាលពីថ្ងៃអង្គារពីបទរំលោភលើផ្នែកទី ៥២ក នៃច្បាប់ប្រឆាំងភេរវកម្ម នេះបើយោងតាមមេធាវីដែលដឹងពីករណីនេះ។

លោក Win Naing Oo ត្រូវបានកាត់ទោសនៅក្នុងតុលាការយោធានៅក្នុងពន្ធនាគារអូបូ ខណៈ បុរសបីនាក់ទៀតគឺ Min Thwe, Kyaw Oo និង Zaw Min Oo ក៏ត្រូវបានចោទប្រកាន់ និងកាត់ទោសក្នុងសំណុំរឿងភេរវកម្មផងដែរ។

យោធាមីយ៉ាន់ម៉ា មិនបានបញ្ចេញព័ត៌មានណាមួយអំពីការចាប់ខ្លួន Win Naing Oo ករណីប្រឆាំងនឹងក្រុមទាហានJunta ឬការទាក់ទងរវាងគាត់និងសហចុងចោទផ្សេងទៀតឡើយ។ លោក Kyaw Oo និង Zaw Min Oo ត្រូវបានចោទប្រកាន់បន្ថែមពីបទញុះញង់តាមមាត្រា ៥០៥ក នៃក្រមព្រហ្មទណ្ឌ ហើយលោក Kyaw Oo ត្រូវបានចោទប្រកាន់ពីបទរំលោភលើមាត្រា ១៩ នៃច្បាប់អាវុធផងដែរ៕

Khcct banner

អត្ថបទទាក់ទង