Yearendyearend1140x150

សាកលវិទ្យាល័យCamTechនឹងរៀបចំវេទិកាឧស្សាហកម្មស្តីអំពីអភិវឌ្ឍបំណិន នវានុវត្តន៍ និងសហគ្រិនភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) នឹងរៀបចំវិទិកាឧស្សាហកម្មស្តីអំពីអភិវឌ្ឍបំណិន នវានុវត្តន៍ និងសហគ្រិនភាព នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាល សាកលវិទ្យាល័យ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហានៃការអភិវឌ្ឍបំណិន នវានុវត្តន៍ និងសហគ្រិនភាព។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញពីក្តីកង្វល់ទាក់ទងនឹងកង្វះខាតបុគ្គលិក ជំនាញនៅទីផ្សារការងារបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ពីព្រោះតែមិនមានអភិវឌ្ឍបំណិនគ្រប់គ្រាន់ដែល បណ្តាលមកពីការគុណភាពអប់រំនៅមានកម្រិត ឬភាពមិនស៊ីគ្នារវាងជំនាញដែលបុគ្គលិកមាន និង តម្រូវការរបស់ក្រុមហ៊ុន ហើយករណីនេះធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានទៅលើផលិតភាព និង សមទ្ធិផលរបស់ក្រុមហ៊ុន ក៏ដូចជាប្រាក់ចំណូល និង ការងាររបស់បុគ្គលិកផងដែរ។

បន្ថែមពីលើនេះ ទៅទៀត វាអាចធ្វើអោយប៉ះពាល់ដល់កំនើនសេដ្ឋកិច្ចជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយ យទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាល សាកលវិទ្យាល័យ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហានៃការអភិវឌ្ឍបំណិន នវានុវត្តន៍ និងសហគ្រិនភាព ។ ដោយចំពោះ វេទិកានេះមានគោលបំណងសំខាន់ពីរ៖

1. ផ្តល់ទម្រង់រួមគ្នាសម្រាប់អ្នកតំណាងមកពីសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជនជាមួយ

សាកលវិទ្យាល័យ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិកាទៅកាន់ចំណេះដឹង និងសម្រាប់ ការអភិវឌ្ឍន៍ទេពកោសល្យ ការច្នៃប្រឌិត និងសហគ្រិនភាពជាពិសេសនៅក្នុងដែន STEM ។

2. ការផ្តល់យោបល់លើកម្មវិធីសិក្សារបស់ CamTechដើម្បីធានាថាសាកលវិទ្យាល័យកំពុងបង្កើត អភិវឌ្ឍបំណិនពាក់ព័ន្ធ ដើម្បីបំពេញតម្រូវការវិស័យឯកជន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង