Yearendyearend1140x150

ក្រសួងអប់រំឱ្យសាលាទាំងអស់គោរពការណែនាំក្រសួងជៀសវាងនាំ«ស្រានិងបៀ»ចូលសាលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្រ្ដីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងអង្គសន្និបាតការងារកន្លងទៅ។ ក្រសួងអប់រំ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៦ មេសានេះ បានចេញនូវការអំពាវនាវដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំទាំងអស់ត្រូវគោរព និង អនុវត្តវិធានសុវត្ថិភាពសុខភាពរបស់ក្រសួង ដោយត្រូវជៀសវាងនាំ«ស្រា និងបៀ»ចូលសាលា។ការអំពាវនាវរបស់ក្រសួងអបរំយ៉ាងដូច្នេះ ធ្វើឡើងខណៈតាមសាលារៀនមួយចំនួនធំបានរៀបចំរាំសប្បាយរីករាយ ដើម្បីអបអរសាទរ ចូលឆ្នាំថ្មីមកដល់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ និង រាល់ដំណើរការនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលមានជាធរមាន។

លោកបានសង្កត់ធ្ងន់ថា ក្នុងករណីសាលារៀន ឬគ្រប់អង្គភាពក្រោមឱវាទក្រសួងអប់រំណាមួយអនុវត្តប្រាសចាកពីការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាមានការនាំចូលស្រា ឬបៀចូលសាលារៀនជាការទទួលខុសត្រូវផ្ទាល់ដោយអង្គភាពសាមុី។

សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួននឹងមានការរៀបចំកន្លែងកម្សាន្ត និងសង្រាន្ត ដើម្បីត្រៀមទទួលទេព្តាឆ្នាំថ្មី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង