Yearendyearend1140x150

ជនបរទេសល្មើសច្បាប់ ២១៨នាក់ កកស្ទះនៅកម្ពុជាដោយសារនីតិវិធីស្មុគស្មាញមួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ភ្នំពេញ៖ ករណីជនបរទេសដែលកំពុងរក្សាទុករង់ចាំត្រៀមបណ្តេញចេញ មានចំនួន២១៨នាក់ មាន១៩សញ្ជាតិ ភាគច្រើនជាជនជាតិចិន ហើយមូលហេតុកកស្ទះគឺដោយសារជើងហោះហើរមានតិច សំបុត្រឡើងថ្លៃ និងនីតិវិធីស្មុគស្មាញមុនឡើងយន្តហោះដែលកំណត់ដោយរដ្ឋាភិបាលចិន។ នេះបើតាមការថ្លែងរបស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងថា តាមរយៈការបានកត់សម្គាល់រយៈពេលចាប់ពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញទាំងស្រុង គិតចាប់ពីថ្ងៃទី១៧ មីនា ដល់ថ្ងៃទី០៤ មេសា អ្នកដំណើរចូលមកកម្ពុជាតាម ច្រកអាកាសយានដ្ឋានអន្តរជាតិ មានចំនួន ៣០,៨៣៨ នាក់ ជាមធ្យម ១៦០០នាក់/ថ្ងៃ។ ច្រកព្រំដែនគោក មានចំនួន ១៣,៤៥៧ នាក់ ជាមធ្យម ៧០០នាក់/ថ្ងៃ ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្តាំផ្ញើដល់ជនបរទេសទាំងអស់ដែលចូលមកកម្ពុជា ត្រូវគោរពឲ្យបានម៉ឺងមាត់នូវច្បាប់អន្តោប្រវេសន៍ ច្បាប់ពាក់ព័ន្ធជាធរមាន និងវិធានការនានាដែលកំណត់ដោយរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ច៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង