Yearendyearend1140x150
Img 0571

អូស្ត្រាលីឧបត្ថម្ភវ៉ាក់សាំងកូវីដដល់វៀតណាម ដើម្បីចាក់ជូនកុមារពី៥ឆ្នាំឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គ្រូ​មត្តេយ្យ​ម្នាក់​ជួយ​ក្មេង​ប្រុស​លាង​ដៃ​មុន​ចូល​ថ្នាក់​ក្នុង​ក្រុង​ហាណូយ ខែ​ឧសភា ឆ្នាំ ២០២០

ហូជីមិញ៖ ក្រសួងសុខាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំង Pfizer កូវីដ១៩ដូសទីមួយសម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១២ ឆ្នាំ ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ១០ ខែឧសភា។វ៉ាក់សាំងទាំងនោះ ក្រោមជំនួយឧបត្ថម្ភពីប្រទេសអូស្ត្រាលី។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen បាននិយាយថា វ៉ាក់សាំងនេះគឺស្ថិតក្នុងចំណោម ១៣.៧ លានដូស ដែលអូស្ត្រាលី បានសន្យាថានឹងបរិច្ចាគ រួមទាំងថ្នាំ Moderna ចំនួនប្រាំបួនលានដូស។

លោកបន្តថា ក្រសួងរបស់គាត់បានចរចាជាមួយក្រុមហ៊ុនអាមេរិក Pfizer ដើម្បីទិញវ៉ាក់សាំងសម្រាប់កុមារ ហើយស្ថានទូតមួយចំនួននៅវៀតណាម រួមទាំងអូស្ត្រាលី ហូឡង់ និងអាមេរិកក៏បានផ្តល់ជូនពួកគេផងដែរ។ លោកបន្ថែមថា ការចាក់ថ្នាំបង្ការនឹងចាប់ផ្តើមនៅពេលដែលវ៉ាក់សាំងបានមកដល់។

លោកសង្គត់ធ្ងន់ថាមានរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅក្នុងស្រុកចំនួនបី គឺ Nanocovax ដោយ Nanogen, Covivac ដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ និង ARCT-154 ដោយ Vingroup ។

គួរបញ្ចាក់ថា ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងគ្រប់ដូសចំនួន ៧៩.៧ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ហើយ ៥១.៨ ភាគរយក៏បានទទួលការចាក់វ៉ាក់សាំងលើកទី ៣ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង