Yearendyearend1140x150

អាជ្ញាធរ៖សកម្មភាព«គ្រូតឿ»មិនមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ លោក ជឹម សុភ័ក្រ ហៅ គ្រូតឿ ដែលល្បីល្បាយនៅក្នុងបណ្តាញសង្គម នៅថ្ងៃទី ៥ មេសានេះ ត្រូវបានអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ​​កោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបង្ហោះវីដេអូធ្វើឱ្យមានការរិះគន់ពីមហាជនថា ជាការបោកប្រាស់។ក្រោយសួរនាំអាជ្ញាធរបានរកឃើញថា សកម្មភាព«គ្រូតឿ»មិនមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះទេ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកខ្សាច់កណ្តាល បានគូសបញ្ជាក់ថា លោក ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកមានក្រុមសម្ដែងវីឌីអូបង្ហោះចូលបណ្ដាញសង្គមហេ្វកប៊ុក គណនីឈ្មោះគ្រូតឿដែលមានគ្នា ចំនួន០៦នាក់។

ក្រុមនេះបានថតរឿង គ្រូតឿ ចេះសិល្ប៍ គ្រូតឿ កាប់មិនមុត និង រឿងស៊ីអាចម៍គោ ចំពោះការ សម្តែងស៊ីអាចម៍គោគឺពួកគាត់បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡាដែលដាក់ជាប់ និងអាចម៍គោនោះ ធ្វើជាសម្តែងជាស៊ីអាចម៍គោពិតប្រាកដ ។

បើតាមរបាយការណ៍ ការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលច្រើន ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុមហ៊ុនដាក់ប្រាក់មកឲ្យគឺតាមរយៈធនាគារ។រាល់ការសម្តែងទាំងអស់នេះគឺដើម្បី រកប្រាក់ ពីក្រុមហ៊ុនហ្វេសប៊ុក ពុំមានពាក់ព័ន្ធនិងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះទេ ។

ក្រោយពីសួរនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើកិច្ចសន្យាអប់រំ អ្នកទាំង០៦នាក់ ឲ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះក្នុងបណ្តាញសង្គមបន្តទៅទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង