Cc time
Cct850x100 1
Itt 0  web banner

ឯកឧត្តម កៅ ថាច ជូនពរសម្ដេច ហ៊ុន សែនក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៩ឈានចូល៧០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម កៅ ថាច អគ្គនាយកដ្ឋាននៃធនាគារអភិវឌ្ឍន៍ជនបទ ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់។

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសម្តែងនូវមនោសញ្ចេតនា ចូលរួមអបអរសាទរ និងសូមគោរពជូននូវ សព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំង ចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការដឹកនាំ ធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញបរិបូរណ៍, មានការ ធានាការពារឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ, មាន ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។


Khcct banner

អត្ថបទទាក់ទង