Yearendyearend1140x150

សម្តេច ហ៊ុន សែន៖កុំយក«តំបន់សៀមរាប»ប្រៀបធៀបជាមួយទីផ្សារអចលនទ្រព្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៤ មេសានេះ បានប្រកាសជាសាធារណជូនដល់ក្រុមអ្នកវិនិយោគនានាពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប។ក្នុងការប្រកាសនោះ សម្តេច បានក្រើនរំលឹកដល់ក្រុមអ្នកវិនិយោគមិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យដូចខេត្តដ៏ទៃទេ។

ថ្លែងក្នុងពិធីអញ្ជើញសម្ពោធហេដ្ឋារចនាសម័្ពនផ្លូវចំនួន៣៨ខ្សែ និង សមិទ្ធិផលនៃការស្តារនិងកែរលម្អដងស្ទឹងសៀមរាប សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគបំពានដល់មរតកដូនតាខ្មែរក្នុងខេត្តសៀមរាបនោះទេ ហើយស្នើដល់ប្រទេសជាមិត្តកុំមានការព្រួយបារម្ភ។

សម្តេច ហ៊ុន សែន បានលើកឡើងនូវពាក្យមួយថា "យើងមិនអាចសម្លាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ យើងត្រូវចិញ្ចឹមថែរក្សាមេមាន់ឱ្យបានល្អដើម្បីទទួលពងរបស់វាឱ្យបានច្រើន"។សម្តេចថា កម្ពុជាមិនអាចទុកឱ្យសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺប្រាសាទអង្គវត្តរងនៅផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខណៈជាបេតិកភណ្ឌ​ពិភពលោកនោះទេ។

គួរបញ្ជាក់ថា គិត​មកដល់​ពេល​នេះ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន ៧​ហើយ ដែល​ក្នុងនោះ​ចែកជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​៤។ តំបន់​អង្គរវត្ត ក្នុងខេត្តសៀមរាបជាសម្បត្តិ​វប្បធម៌​រូបី ដែលចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង