Cc time
Cct850x100 1
Itt 0  web banner

ចិនរាយការណ៍ពីករណីកូវីដឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៃកូវីដ១៩ចាប់តាំងពីខែកុម្ភៈ ២០២០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលិស និង​សមាជិក​សន្តិសុខ​ក្នុង​ឈុត​ការពារ​ឈរ​នៅ​ខាង​ក្រៅ​ហាង​លក់​អាហារ​ដែល​មាន​ការ​បិទ​ទ្វារ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០២២។

ប៉េកាំង៖ ប្រទេសចិននៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីករណីថ្មីសរុបចំនួន ១៣,២៨៧ ករណីប្រចាំថ្ងៃសម្រាប់ថ្ងៃទី ២ ខែមេសា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ ដោយភាគច្រើននៅក្នុងខេត្ត Jilin ភាគឦសាន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ ដែលស្ទើរតែបិទទីក្រុងទាំងមូល។ អាជ្ញាធរសុខាភិបាលជាតិបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសនេះបានរាយការណ៍ករណីឆ្លងវីរុសនេះចំនួន ១.៥០៦ ករណីកាលពីថ្ងៃមុន ពោលគឺធ្លាក់ចុះពី ២.១២៩ នៅថ្ងៃមុន។

យ៉ាងណាមិញ មន្រ្តីបានឲ្យដឹងថាចំនួនករណី asymptomatic ថ្មីដែលប្រទេសចិនមិនបានចាត់ថ្នាក់ជាករណីដែលបានបញ្ជាក់បានកើនឡើងដល់ ១១,៧៨១ កាលពីថ្ងៃសៅរ៍ធៀបនឹង ៧,៨៦៩ករណី មួយថ្ងៃមុន។ ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ថ្មី មាន ១.៤៥៥ករណីឆ្លងក្នុងស្រុក ដោយ៩៥៦ករណីត្រូវបានរកឃើញពីក្រុង Jilin និង ៤៣៨នាក់មកពីទីក្រុងសៀងហៃ។

មន្ត្រីជាន់ខ្ពស់មកពីអាជ្ញាធរសុខាភិបាលសៀងហៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ថាទីក្រុងសៀងហៃ ដែលជាផ្ទះមានប្រជាជនចំនួន ២៥ លាននាក់ នឹងធ្វើការធ្វើតេស្តអង់ទីហ្សែនទូទាំងទីក្រុងនៅថ្ងៃអាទិត្យ និងការធ្វើតេស្តអាស៊ីតនុយក្លេអ៊ីតដ៏ធំនៅថ្ងៃចន្ទនេះ។

លោក Wu Qianyu អធិការមកពីគណៈកម្មាការសុខភាពក្រុងសៀងហៃបាននិយាយថា "ភារកិច្ចចម្បងគឺត្រូវលុបបំបាត់ចោលទាំងស្រុងនូវចំនុចប្រថុយប្រថាន និងកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លង ដូច្នេះយើងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។ ឧបនាយករដ្ឋមន្ត្រីចិន លោក Sun Chunlan កាលពីថ្ងៃសៅរ៍ក៏បានជំរុញទីក្រុងសៀងហៃឱ្យ "ធ្វើការតាំងចិត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស" ដើម្បីទប់ស្កាត់ជំងឺរាតត្បាត៕

Khcct banner

អត្ថបទទាក់ទង