Yearendyearend1140x150

កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ៦០ម៉ឺន-៧០ម៉ឺននាក់នៅក្នុងឆ្នាំ២០២២នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរបរទេសនៅក្នុងខេត្តសៀមរាប (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រួលដល់ការធ្វើដំណើរ ដោយផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ និងសម្រេចបន្ធូរបន្ថយលក្ខខណ្ឌតម្រូវផ្នែកសុខាភិបាល។ នេះបើតាមក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១៥១,៦៨០នាក់ កើនឡើង១១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ខណៈទេសចរផ្ទៃក្នុងកើន៤៨ភាគរយ។

ក្រសួងបន្តថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប មានភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសចំនួន ៨៦,៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣,០៤៨នាក់ កើនឡើង៦៩% និងផ្លូវទឹក ២,០៤៤នាក់ (ត្រីមាសទី១ ឆ្នាំ២០២១ មិនមានទេសចរតាមផ្លូវទឹកទេ)។ ភាគច្រើនទេសចរអន្តរជាតិមកពី៖ អាស៊ាន (ថៃ វៀតណាម និងឥណ្ឌូនេស៊ី), ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអឺរ៉ុប (បារាំង អង់គ្លេស), ទ្វីបអាមេរិក (អាមេរិក)។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ដោយឡែក ទេសចរផ្ទៃក្នុងសរុបប្រមាណ២.៨លាននាក់ កើនឡើង៤៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ទេសចរជាតិប្រមាណ ២.៥លាននាក់ កើនឡើង៤២% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៣០ម៉ឺននាក់ កើនឡើង១៣១%។

ក្រសួងបញ្ជាក់ថា តាមការព្យាករណ៍ឆ្នាំ២០២២ កម្ពុជាអាចនឹងមានទេសចរផ្ទៃក្នុងដើរកម្សាន្ដទូទាំងប្រទេស ប្រមាណជាង១០លាននាក់ កើនឡើងជាង១០០% ខណៈទេសចរផ្ទៃក្នុងកាលពីឆ្នាំ២០២១ មានចំនួន៤.៦៦លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង