Yearendyearend1140x150

WHO៖ កូវីដ១៩បំលែងថ្មី «XE» មានអត្រាឆ្លងខ្ពស់ជាងអូមីក្រុង ១០ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
WHO៖ កូវីដ១៩បំលែងថ្មី «XE» មានអត្រាឆ្លងខ្ពស់ជាងអូមីក្រុង ១០ ភាគរយ ប្រភពរូប៖ ស៊ីស៊ីធីវី

WHO៖ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា កូវីដ១៩បំលែងថ្មី ដែលត្រូវបានគេស្គាល់ថា "XE" ហាក់ដូចជាអាចឆ្លងបានប្រហែល ១០ ភាគរយ ជាងកូវីដបំលែងអូមីក្រុងរង BA.2 ដែលជាប្រភេទឆ្លងច្រើនបំផុតដែលគេស្គាល់រហូតមកដល់ពេលនេះ។

WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូវីដ១៩បំលែងថ្មី "XE" ដែលជាប្រភេទបន្តពូជនៃអំបូរអូមីក្រុង BA.1 និង BA.2 ដោយមានភាពខុសគ្នាយ៉ាងសំខាន់ក្នុងការចម្លង និងលក្ខណៈជំងឺ រួមទាំងភាពធ្ងន់ធ្ងរ អាចត្រូវបានរាយការណ៍។ នេះបើតាមរបាយការណ៍ជំងឺរាតត្បាតប្រចាំសប្តាហ៍ចុងក្រោយបំផុតរបស់ខ្លួនបានចេញផ្សាយនៅថ្ងៃទី ២៩ ខែមីនា។

របាយការណ៍បាននិយាយថា "តាមការប៉ាន់ប្រមាណនៅថ្ងៃដំបូងបង្ហាញពីអត្រាឆ្លងច្រើនជាង ១០ ភាគរយបើប្រៀបធៀបទៅនឹង BA.2 ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនេះ តម្រូវឱ្យមានការបញ្ជាក់បន្ថែមទៀត"។

កូវីដ១៩បំលែងថ្មីអូមីក្រុងរង BA.2 ឥឡូវនេះគឺជាប្រភេទលេចធ្លោនៃមេរោគឆ្លងទូទាំងពិភពលោក ដែលមាន ៨៦ ភាគរយនៃករណីជាបន្តបន្ទាប់ទាំងអស់ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

វីរុស កូវីដ១៩បំលែងថ្មី "XE" ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី ១៩ ខែមករា ហើយករណី"XE" មានច្រើនជាង ៦០០ ត្រូវបានបញ្ជាក់ចាប់តាំងពីពេលនោះមក។

លោក Susan Hopkins ប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តនៃទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (HSA) បាននិយាយថា រហូតមកដល់ពេលនេះមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានអំពីលទ្ធភាពនៃការឆ្លង និងភាពធ្ងន់ធ្ងររបស់វា ឬប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 ប្រឆាំងនឹងវីរុសនេះនៅឡើយ។

WHO បាននិយាយថា ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ និងវាយតម្លៃហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងកូវីដ១៩បំលែងថ្មី "XE" ហើយនឹងផ្តល់ការអាប់ដេតនៅពេលដែលមានភស្តុតាងបន្ថែមទៀត។

ក្រៅពី កូវីដ១៩បំលែងថ្មី "XE" អង្គការសុខភាពពិភពលោកក៏កំពុងតាមដានកូវីដ១៩បំលែងបន្សំមួយទៀតដែលគេស្គាល់ថាជា "XD" ដែលជាកូនកាត់នៃ ដែលតា និង អូមីក្រុង។ វាត្រូវបានគេរកឃើញភាគច្រើននៅក្នុងប្រទេសបារាំង ដាណឺម៉ាក និងបែលហ្សិក។ WHO បានសរសេរថា គ្មានភ័ស្តុតាងថ្មីណាមួយបង្ហាញថា XD ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឆ្លងខ្ពស់ ឬលទ្ធផលធ្ងន់ធ្ងរជាងនេះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង