Yearendyearend1140x150

ក្រសួងបញ្ជាក់ថា៖ ការប្រមូលផ្ដុំនៃកីឡា និងក្លិបហាត់ប្រាណទាំងអស់មិនទាន់បើកឲ្យដំណើរការទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖  ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសក្នុងថ្ងៃនេះថា មិនទាន់អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ក្នុងប្រទេស បើកដំណើរនៅឡើយទេ។ 

នៅក្នុងខ្លឹមសារ គឺដើម្បីបង្ការ ខ្លាចមានរលកទីពីរ នៃជំងឺកូវីដ១៩ ក្រសួងពុំទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ កីឡាការិនីហាត់ហ្វឹកហ្វឺន, ការប្រកួតលីគត្រូវបានផ្អាក ចំណែកក្លិបហាត់ប្រាណទំាងអស់ក៏ពុំទាន់អនុញ្ញាតឲ្យដំណើរផងដែរ ដោយត្រូវរង់ចាំសេចក្ដីប្រកាសជាផ្លូវការពីរដ្ឋាភិបាលជាមុនសិន។

ក្នុងសេចក្ដីប្រកាស ក្រសួងអប់រំក៏បានបញ្ជាក់ថាត្រូវធ្វើការរក្សាគម្លាតសង្គម និងបន្តពង្រឹងវិធានការទប់ស្កាត់ និងប្រឆាំំងកូវីដ១៩ ដោយចេះប្រែទម្លាប់ និងឥរិយាបទនៃការរស់ប្រកបដោយអនាម័យស្អាតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង