Yearendyearend1140x150

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនប្រព្រឹត្តអំពើពុករលួយត្រូវបានចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Fu Zheng hua អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសចិន 

ចិន៖ លោក Fu Zheng hua អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសចិន ដឹងច្បាប់ល្មើសច្បាប់ និងជាប់ពាក់ព័ន្ធនឹងការទទួលសំណូក ត្រូវបានបញ្ចប់មុខងារទាំងអស់ និងទទួលទោសតាមច្បាប់។

គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យនៃបក្សកុម្មុយនិស្តចិនកាលពីថ្ងៃទី ៣១ ខែមិនានេះបានផ្សព្វផ្សាយថា សកម្មភាពរបស់លោក Fu Zheng hua កន្លងមកមានដូចជា មានមហិច្ឆិតានយោបាយដ៏អាក្រក់ អាកប្បកិរិយានយោបាយថោកទាបគួរឱ្យស្អប់ខ្ពើមបំផុត ឆ្លៀតឱកាស ឃើញតែពីផលប្រយោជន៍ ហើយប្រើល្បិចសព្វសារពើដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន បង្កើតបក្សពួក ចំពោះបញ្ហាធំៗធ្វើការក្លែងបន្លំនិងបោកបញ្ឆោតភូតភរគណៈកម្មាធិការមជ្ឈិមបក្ស ហើយបានទាក់ទងនឹង “អ្នកភូតកុហកនយោបាយ” ជាច្រើននាក់អស់រយៈពេលជាយូរ ការប្រើប្រាស់អាវុធខុសច្បាប់ គ្មានការគោរពវិន័យ និងការខ្លាចច្បាប់ ជាអ្នកអនុវត្តច្បាប់បែរជាបំពានច្បាប់ បង្ខូចច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ល។

មិនត្រឹមតែប៉ុណ្ណោះទេ លោក Fu Zheng hua ជាមនុស្សសម្ភារៈនិយមហួសហេតុ និង រីករាយនឹងការកាន់កាប់ខុសច្បាប់រយៈពេលវែងនៃផ្ទះ ការិយាល័យ និងយានជំនិះជាច្រើនរបស់រដ្ឋាភិបាលសម្រាប់ការកម្សាន្តផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្លួន។

គណៈកម្មាការនេះបានបន្តទៀតថា បន្ទាប់ពីសិក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចបណ្តេញលោក Fu Zheng hua ចេញពីសមាជិកភាពបក្ស ដោយបញ្ចប់លក្ខណៈសម្បត្តិជាអ្នកតំណាងរបស់ សមាជជាតិលើកទី19នៃបក្សកុម្មុយនិស្តចិន និងរឹបអូសប្រាក់ចំណូលរបស់លោក Fu Zheng hua ដែលបានមកពីការល្មើសច្បាប់របស់គាត់ ហើយសម្រេចបញ្ជូនទៅឱ្យព្រះរាជអាជ្ញាធ្វើការកាត់ទោស។

សូមបញ្ជាក់ផងដែរថា លោក Fu Zheng hua បានបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុលេខាបក្សកុម្មុនីស្តចិនក្នុងឆ្នាំ ២០១៨ ។ កាលពីខែតុលាឆ្នាំមុន លោក Fu Zheng hua ត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា មានការរំលោភបំពានវិន័យនិងច្បាប់យ៉ាងធ្ងន់ធ្ងរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង