Cc time
Cct850x100 1
Itt 0  web banner

អ៊ុយក្រែននិយាយថា«ឧស្សាហកម្មការពារជាតិរបស់ខ្លួនត្រូវបានបំផ្លាញ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែននិយាយថា«ឧស្សាហកម្មការពារជាតិរបស់ខ្លួនត្រូវបានបំផ្លាញ» ប្រភពរូប៖ RT

អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានបំផ្លាញស្ទើរតែទាំងស្រុងនូវឧស្សាហកម្មការពារជាតិអ៊ុយក្រែន នេះបើតាមទីប្រឹក្សាប្រធានាធិបតីលោក Alexey Arestovich បានអះអាងកាលពីថ្ងៃព្រហស្បតិ៍។

ដោយអត្ថាធិប្បាយលើជុំចុងក្រោយនៃការចរចាររវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ដែលបានធ្វើឡើងនៅដើមសប្តាហ៍នេះនៅទីក្រុងអ៊ីស្តង់ប៊ុល លោក Arestovich បានគូសបញ្ជាក់ថា ការឈ្លានពានយោធាទ្រង់ទ្រាយធំ និងកិច្ចព្រមព្រៀងសន្តិភាព គឺតែងតែមានការសម្របសម្រួលរវាងភាគី «ដោយសារតែភាគីទាំងសងខាងទទួលរងការខាតបង់»។ លោកបន្តថា «រុស្ស៊ីបានបំផ្លាញឧស្សាហកម្មយោធារបស់យើងយ៉ាងជាក់ស្តែង»។

ខណៈភាគីរុស្ស៊ីថា ខ្លួនមិនបានកំណត់គោលដៅលើវត្ថុស៊ីវិលឡើយ ហើយបានចោទប្រកាន់ «អ្នកជាតិនិយមអ៊ុយក្រែន» ថាបានប្រើប្រជាជនជា «ខែលការពារ»។

ទោះជាយ៉ាងណា ជុំនៃការចរចារវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារត្រូវបានមនុស្សជាច្រើនមើលឃើញថាជាជំហានដ៏សំខាន់មួយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

ទីក្រុងមូស្គូបានវាយប្រហារប្រទេសជិតខាងរបស់ខ្លួនកាលពីចុងខែកុម្ភៈ បន្ទាប់ពីការខកខានរបស់អ៊ុយក្រែនក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង Minsk ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2014 និងការទទួលស្គាល់ជាយថាហេតុរបស់រុស្ស៊ីចំពោះសាធារណរដ្ឋ Donbass នៅ Donetsk និង Lugansk ។

ពេលនេះរុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រុងគៀវបានទទូចថា ការវាយលុករបស់រុស្ស៊ីគឺមិនមានការបង្កហេតុទាំងស្រុង ហើយបានបដិសេធការអះអាងថា ខ្លួនមានគម្រោងដណ្តើមយកសាធារណរដ្ឋទាំងពីរឡើងវិញដោយកម្លាំង៕

Khcct banner

អត្ថបទទាក់ទង