Yearendyearend1140x150

កម្ពុជាសម្រេច«ដកបម្រាម»ការហាម​ពលរដ្ឋ​នៃ​ប្រទេស​ចំនួន​៦ចូលកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យភ្ញៀវបរទេសមកពីប្រទេសចំនួន៦ អាចចូលមកប្រទេសកម្ពុជាឡើងវិញ។ 

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃ​មេរោគ​កូរ៉ូណា​ថ្មី​មក​កាន់​កម្ពុជា ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពីប្រទេស​ចំនួន​៦ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ប្រទេស​ទាំង​៦នោះ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ។

ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និង យោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង