Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

លោកឧកញ៉ា ជា សារ៉ន ចំណាយថវិកា៦០លានរៀលជួសជុលផ្លូវលំក្នុងស្រុកឈូក ខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ជា សារ៉ន ស្ថាបនិកក្រុមហ៊ុន ជា សារ៉ន គ្រុប និង លោកជំទាវ។

កំពត៖ កំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុង ស្រុកឈូក ខេត្តកំពត ប្រវែងប្រមាណ ៧ គីឡូម៉ែត្រ តភ្ជាប់ពីក្លោងទ្វារ វត្តអង្គល្បើក ត្រង់ចំណុចផ្លូវជាតិលេខ ៣ ឆ្ពោះទៅកាន់ផ្លូវអង្គឌួង (ហៅកាត់ផ្លូវ៤១) នៅថ្ងៃទី ៩ មករា ឆ្នាំ២០២៣ ត្រូវបានបើកការដ្ឋានជួយជួសជុលឡើងវិញ ក្រោមជំនួយឧបត្ថម្ភដោយលោកឧកញ៉ា ជា សារ៉ន ស្ថាបនិកក្រុមហ៊ុន ជា សារ៉ន គ្រុប និង លោកជំទាវ។

ការបើកការដ្ឋានជួសជុលនេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋ និង អាជ្ញាធរភូមិឃុំ បានដាក់ជាសំណើទៅកាន់លោកឧកញ៉ា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេស ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជាដើម ហើយក៏ជាការរួមចំណែកអភិវឌ្ឍភូមិស្រុកឱ្យកាន់តែមានភាពប្រសើរឡើង តាមគោលនយោបាយយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមគម្រោង ក្រុមហ៊ុន ជា សារ៉ន គ្រុប គ្រោងចំណាយថវិកាប្រមាណ ៦០,០០០,០០០រៀល ជួសជុលផ្លូវលំនេះ។

គួរបញ្ជាក់ថា លោកឧកញ៉ា ជា សារ៉ន ស្ថាបនិកក្រុមហ៊ុន ជា សារ៉ន គ្រុប គឺជាសហគ្រិនកូនខ្មែរមួយរូប ដែលបាននឹងកំពុងតែដំណើរការនូវអាជីវកម្មជាច្រើនរួមមាន វិស័យអចលនទ្រព្យ វិស័យអប់រំ ផ្សារបោះដុំនិង លក់រាយជាច្រើនកន្លែង ហើយអាជីវកម្មទាំងនេះមាននៅតាមបណ្ដាខេត្ត និង រាជធានីភ្នំពេញជាដើម។

កន្លងទៅលោកឧកញ៉ា និង លោកជំទាវ បានប្ដេជ្ញាថា នឹងបន្តជួយអភិវឌ្ឍប្រទេសជាតិ កាត់បន្ថយ ភាពក្រីក្រ កាត់បន្ថយចំណាកស្រុក ភាពអវិជ្ជា ជាពិសេស គឺការជួយសាងសង់ ជួសជុលផ្លូវដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ជាតិទាំងមូល៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង