Yearendyearend1140x150

កម្ពុជាទទួលបានថវិកា២០លានដុល្លារក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhang Bao ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មាន Economic Daily ការិយាល័យនៅកម្ពុជា ធ្វើបទបង្ហាញ។

ភ្នំពេញ៖ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ ពាន់លាននាក់ ហើយកម្ពុជា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ។ក្រោមកិច្ចសហប្រតិបត្តិការនេះ កម្ពុជាបានថវិកាប្រហែលជា ២០លានដុល្លារ សម្រាប់អនុវត្តគម្រោង ៦៧នៅទូទាំងប្រទេស។

ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ២៩ មីនានេះ បានបើកវគ្គបណ្តោះបណ្តាលជូនអ្នកសារព័ត៌មាន ក្រោមប្រធានបទ “ទន្លេតែមួយ អនាគតតែមួយ”។កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មកពីប្រទេសតាមទន្លេមេគង្គ។ក្នុងកិច្ចបណ្តោះបណ្តាលនោះ វាគ្មិនដែលអញ្ជើញចូលរួម បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួន ស្តីពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

លោក Zhang Bao ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មាន Economic Daily ការិយាល័យនៅកម្ពុជា បានថ្លែងថាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិកតាមរយៈបើកផ្លូវនាំផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ខ្សែរថភ្លើង និង សាងសង់វារីអគ្គិសនីជាដើមដែលជាសេចក្តីត្រូវការសម្រាប់អភិវឌ្ឍប្រទេស។

ទាក់ទងនឹងប្រទេសកម្ពុជាវិញ លោក Zhang Bao បានរកឃើញថា ប្រទេសចិនបានផ្តល់ថវិកាប្រមាណជាង៣០០លានដុល្លារសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយប្រទេសកម្ពុជាទទួលបានប្រហែលជា ២០ លានដុល្លារ សម្រាប់អនុវត្តលើគម្រោងចំនួន៦៧ ដោយផ្តោតសំខាន់លើ វប្បធម៌ ការសាងសង់ហេដ្ឋាចរនាសម្ព័ន្ធ សាងសង់ទំនប់វារីអគ្គិសនី។

លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកជំនាញមួយរូប ក៏បានរកឃើញដូចលោក Zhang Bao ដែរ ។លោកជំទាវបានបន្ថែម ក្រៅពីថវិកា២០លានដុល្លារអនុវត្តលើគម្រោង៦៧ ក៏កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ បានជួយទាក់ទងអ្នកវិនិយោគជាច្រើនមកកម្ពុជាដែលនាំចឱ្យចំនួនទឹកប្រាក់នេះកើនឡើងលើ២០លានដុល្លារ។

គួរបញ្ជាក់ថា ទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន ៥ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម មានប្រវែង ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។ ប្រទេសទាំង ៦ ដែលបានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតក វប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និង ជាអ្នកជិតខាងល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង