Yearendyearend1140x150

តម្លៃប្រេងឡើងថ្លៃបន្ទាប់ពីមានការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តម្លៃប្រេងឡើងថ្លៃបន្ទាប់ពីមានការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ប្រភពរូប៖ ស៊ីស៊ីធីវី

អារ៉ាប៊ីសាអូឌីត៖ តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃសុក្រ ខណៈរបាយការណ៍នៃការវាយប្រហារលើរោងចក្រប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កឱ្យមានក្តីបារម្ភឡើងវិញជុំវិញកង្វះការផ្គត់ផ្គង់។

កម្រិតមធ្យមភាគខាងលិចនៃរដ្ឋ Texa សម្រាប់ការចែកចាយខែឧសភា បានបន្ថែម ១.៥៦ ដុល្លារអាមេរិក ឬ ១.៣៩ ភាគរយ ធ្វើឲ្យតម្លៃ ១១៣.៩០ ដុល្លារក្នុងមួយធុងនៅផ្សារផ្លាស់ប្តូរទំនិញនៅញូវយ៉ក។ ប្រេងឆៅ Brent សម្រាប់ចែកចាយខែឧសភា បានកើនឡើង ១.៦២ ដុល្លារ ឬ ១.៣៦ ភាគរយ មកបិទនៅ ១២០.៦៥ ដុល្លារក្នុងមួយបារ៉ែល នៅផ្សារផ្លាស់ប្តូរទំនិញនៅឡុងដុន ICE ។

កងជីវពល Houthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្របានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយដ្រូនបើកឆ្លងព្រំដែនថ្មីៗ និងមីស៊ីលលើមូលដ្ឋានប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាការវាយប្រហារលើកទី២ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

ដំណឹងនេះបានបន្ថែមឥន្ធនៈដល់ទីផ្សារប្រេងដែលមានការប្រែប្រួលរួចទៅហើយ ដែលបន្ថែមលើស្រមោលនៃហានិភ័យក្នុងការផ្គត់ផ្គង់ប្រេង ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍បានរំលឹកឡើងវិញនូវឆន្ទៈរបស់ IEA ក្នុងការបញ្ចេញប្រេងបន្ថែមទៀតពីទុនបម្រុងគ្រាអាសន្នប្រសិនបើចាំបាច់។ លើសពីនេះ លោក Birol បាននិយាយថា ប្រទេសសមាជិក IEA កំពុងស្វែងរកការកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី។

សម្រាប់សប្តាហ៍នេះ ស្តង់ដារប្រេងឆៅរបស់សហរដ្ឋអាមេរិក និង Brent បានកើនឡើង ១០.៥ ភាគរយ និង ១១.៨ ភាគរយរៀងគ្នា ដោយផ្អែកលើកិច្ចសន្យាមុនខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង