Yearendyearend1140x150

ទិវាជាតិនៃការចងចាំ៖សម្តេចហ៊ុន សែន អំពាវនាវដល់ពលរដ្ឋការពារ«សន្តិភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពសម្តេចហ៊ុន សែន តស៊ូដើរទៅសុំជំនួយពីវៀតណាមដើម្បីជួយរំដោះកម្ពុជាពីសង្គ្រាម។

ភ្នំពេញ៖ថ្ងៃទី ២០ ឧសភានេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ក្នុងថ្ងៃទិវាជាតិនៅឆ្នាំនេះ សម្តេច ហ៊ុន សែន ឥស្សរជនកំពូលរំដោះកម្ពុជាពីភ្លើងសង្រ្គាម បានប្រកាសការពារកុំអោយរបបនេះវិលត្រឡប់មកវិញ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ។

“ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។នេះជាការលើកឡើងរបស់សម្តេចហ៊ុន សែន។

បើតាមសម្តេច ក្នុងរបបនេះប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស។សម្រាប់សម្តេច សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង