Yearendyearend1140x150
Img 0571

បំណែកម៉ាស៊ីនរបស់យន្តហោះដែលធ្លាក់ត្រូវបានរកឃើញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បំណែកម៉ាស៊ីនរបស់យន្តហោះដែលធ្លាក់ត្រូវបានរកឃើញ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ បំណែកនៃម៉ាស៊ីនយន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន កាលពីដើមសប្តាហ៍នេះ ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងតំបន់ស្នូលនៃកន្លែងគ្រោះថ្នាក់នេះ ក្រុមអ្នកជួយសង្គ្រោះបានស្រង់យកផ្នែកនៃម៉ាស៊ីន និងផ្នែកទួរប៊ីនមកវិញ។ ពួកគេក៏បានពង្រីកតំបន់រុករក ដោយខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងទាញយកប្រអប់ខ្មៅផ្សេងទៀតនៃយន្តហោះ។

គិតត្រឹមម៉ោង ១៦៖០០ ថ្ងៃព្រហស្បត្តិ៍ បំណែកយន្តហោះសរុបចំនួន ១៨៣ បំណែកសាកសពជនរងគ្រោះមួយចំនួន និង បំណែករបស់របរចំនួន ២១ របស់ជនរងគ្រោះត្រូវបានរកឃើញ ហើយប្រគល់ទៅឱ្យក្រុមស៊ើបអង្កេត។ នេះបើយោងតាមក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះក្នុងតំបន់។

យន្តហោះដែលមានមនុស្ស ១៣២ នៅលើនោះបានធ្លាក់កាលពីរសៀលថ្ងៃទី ២១ ខែមីនា នៅក្នុងភូមិមួយក្នុងតំបន់ Tengxian នៃខេត្ត Guangxi រហូតមកដល់ពេលនេះ មិនទាន់រកឃើញអ្នកនៅរស់រានមានជីវិតនៅឡើយទេ ហើយប្រអប់ខ្មៅមួយនៃយន្តហោះនោះត្រូវបានគេរកឃើញ។

ប្រអប់ខ្មៅចំនួនពីររបស់យន្តហោះ Boeing 737-800 ដែលជាឧបករណ៍ថតទិន្នន័យហោះហើរ និងឧបករណ៍ថតសំឡេងនៅកាប៊ីន ត្រូវបានគេជឿថា ជាគន្លឹះក្នុងការស្វែងយល់ពីមូលហេតុនៃសោកនាដកម្មនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង