Yearendyearend1140x150

សម្តេចសង្ឃនាយក នន្ទ ង៉ែត បញ្ជាឱ្យចាប់ផ្សឹកព្រះតេជគុណ ឡុង ចន្ថា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះតេជគុណ ឡុង ចន្ថា

(ភ្នំពេញ)៖ សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ។នេះបើយោងតាមសង្ឃលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត។

នៅក្នុងសង្ឃលិខិតសម្តេច នន្ទ ង៉ែត បានពន្យល់ថា វិធានការនេះធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។ការរំលោភនេះចាត់ទុកថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យានៅជំពោះព្រះភក្ត្រមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។តែថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គណៈសង្ឍ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង