Cc time
Cct850x100 1
Itt 0  web banner

សេចក្តីប្រកាសថ្មី៖ស្ថានីយណាលក់«ប្រេង»លើសតម្លៃកំណត់ប្រឈមផ្អាកអាជីវកម្ម និងពិន័យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ២២ មីនា បានចេញសេចក្ដីប្រកាសអន្តរក្រសួងស្ដីពីការកំណត់រូបមន្ដសម្រាប់សម្រួលថ្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈ។ ការកំណត់នេះ ដើម្បីឱ្យថ្លៃលក់រាយ នៅតាមស្ថានីយប្រេងឥន្ធនៈឡើងចុះតាមទីផ្សារអន្តរជាតិ។ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈណាលក់ប្រេងលើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ប្រឈមផ្អាកអាជីវកម្ម នឹងត្រូវពិន័យជាប្រាក់។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ការកំណត់តម្លៃលក់នេះ គឺធ្វើសម្រាប់តែការលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈតែប៉ុណ្ណោះ។ រូបមន្ដថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈត្រូវបានកំណត់ : តម្លៃរាយ/លីត្រ។

បើតាមសេចក្តីប្រកាស ការគណនាតម្លៃលក់រាយខាងលើ និង ចេញនៅរៀងរាល់ថ្ងៃទី០១ ថ្ងៃទី១១ និងថ្ងៃទី២១ នៃខែនីមួយៗ ហើយការកំណត់ឱ្យចេញថ្លៃលក់រាយជូនស្ថានីយប្រេងឥន្ធនៈ នឹងធ្វើឡើង ១០ថ្ងៃម្ដង ឬ ១៥ថ្ងៃម្ដងតាមការចាំបាច់។

ក្នុងសេចក្តីប្រកាសបានណែនាំឱ្យគ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវមានប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតសម្រាប់លក់ជាប្រចាំ និងមិនអនុញ្ញាតឱ្យលក់សាំងស៊ុបពែរតែមួយមុខ ដោយគ្មានប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតឡើយ។ក្នុងករណីស្ថានីយប្រេងឥន្ធនៈណា ដែលមិនអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវពិន័យជាប្រាក់មិនលើសពីបួនលានរៀន ហើយប្រឈមនឹងការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈបាននឹងកំពុងបន្តឡើងថ្លៃជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី ១៦ មីនានេះ ឡើងថ្លៃជិត៦០០០រៀលដែលកំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង។ការកើនឡើងនេះ គឺដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន៕






ពាក្យទាក់ទង: តម្លៃលក់ប្រេង
Khcct banner

អត្ថបទទាក់ទង