Yearendyearend1140x150

រុស្ស៊ីនិយាយថាសំណើប្រជាមតិរបស់អ៊ុយក្រែនអាចនឹងពន្យាដំណើរការចរចា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទាហានអ៊ុយក្រែននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 ដោយ Fadel Senna ប្រភពរូប៖ AFP 

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយថា សំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីដាក់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានសម្រាប់ការធ្វើប្រជាមតិ នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាដែលកំពុងបន្ត សំដៅបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា "យើងជឿជាក់ថា ការដាក់ [លក្ខខណ្ឌ] នៅចំពោះមុខសាធារណជននៅពេលនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការចរចារដែលដំណើរការយឺតជាងមុន" ។

គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចចរចាជាច្រើនលើកក្នុងប្រទេសបេឡារុស្សដោយផ្ទាល់ មុនពេលប្តូរទៅជាការពិភាក្សាតាមរយៈវីដេអូ ក្នុងគោលបំណងបង្កើនល្បឿនដំណើរការនេះ។

លោក Zelensky បានផ្តល់យោបល់ថា លក្ខខណ្ឌសន្តិភាពនៃសារៈសំខាន់ "ប្រវត្តិសាស្រ្ត" អាចជាប្រធានបទនៃប្រជាមតិ។ លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា "ប្រជាជននឹងត្រូវឆ្លើយតបទៅនឹងការសម្របសម្រួលមួយចំនួន" ដោយបន្ថែមថា ព័ត៌មានលម្អិតនៅតែពឹងផ្អែកលើការពិភាក្សាជាមួយទីក្រុងម៉ូស្គូ។

លោក Zelensky បានរំលឹកឡើងវិញថា ក្រុងកៀវកំពុងស្វែងរកការធានាសន្តិសុខពីរុស្ស៊ី និងលោកខាងលិច។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបាននិយាយថា ខ្លួនចង់ឱ្យអ៊ុយក្រែនក្លាយជាប្រទេសអព្យាក្រឹតជាផ្លូវការ ដោយបានបោះបង់បំណងរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ដែលជាប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក ដែលរុស្ស៊ីចាត់ទុកជាការគំរាមកំហែង។

ទីក្រុងមូស្គូបាននិយាយបន្ថែមទៀតថា ខ្លួនចង់ឱ្យ "គ្មានយោធា" និង "ការធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធយោធា" នៃអ៊ុយក្រែន ក៏ដូចជាការទទួលស្គាល់គ្រីមៀថា ជាផ្នែកមួយនៃប្រទេសរុស្ស៊ី និងសាធារណរដ្ឋនៅ ដូណេតស្ក៍ (DPR) និង លូហ្គានស្ក៍ (LPR) ជារដ្ឋឯករាជ្យ។

គ្រីមៀ ដែលត្រូវបានផ្ទេរទៅការគ្រប់គ្រងរបស់ គៀវ នៅពេលដែលប្រទេសទាំងពីរជាផ្នែកមួយនៃសហភាពសូវៀតបានបោះឆ្នោតចាកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងគៀវ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។ សាធារណរដ្ឋ Donbass បានបំបែកខ្លួនចេញពីអ៊ុយក្រែនក្នុងឆ្នាំដដែលដោយមានការគាំទ្រពីរុស្ស៊ីយ៉ាងតឹងរ៉ឹង។

ទីក្រុងមូស្គូបានវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈបន្ទាប់ពីការប្រឈមមុខដាក់គ្នារយៈពេល ៧ ឆ្នាំជុំវិញការបរាជ័យរបស់ក្រុងគៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព Minsk និងការទទួលស្គាល់ជាយថាហេតុរបស់រុស្ស៊ីចំពោះឯករាជ្យភាពរបស់ DPR និង LPR ។

ខណៈទីក្រុងគៀវបាននិយាយថា ការវាយលុករបស់រុស្សី គឺគ្មានការបង្កហេតុឡើយ ហើយបានបដិសេធការអះអាងដែលខ្លួនមានគម្រោងដណ្តើមយកសាធារណរដ្ឋទាំងពីរឡើងវិញដោយកម្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង