Yearendyearend1140x150

កម្ពុជារំពឹងទទួលបានភ្ញៀវបរទេសច្រើនក្រោយការលុបចោលលក្ខខណ្ឌកូវីដមួយចំនួនធំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវបរទេសចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការលុបចោលលក្ខខណ្ឌការបង្ហាញលទ្ធផលតេស្ដ PCR សម្រាប់អ្នកដំណើរពីបរទេស ក្នុងរយៈពេល៧២ម៉ោង មុនមកដល់កម្ពុជា និងដាក់អោយដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់ ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ការសម្រេចនេះ កម្ពុជារំពឹងថាកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរបរទេសច្រើនក្រោយការលុបចោលការបង្ហាញលទ្ធផលPCR។

ឯកឧត្តម ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយការលុបចោលលក្ខខណ្ឌទាំងនេះ អាកាសចរណ៍ស៊ីវិលកម្ពុជានៅតែមិនទាន់មានទិន្នន័យជាក់លាក់ណាមួយដែលបញ្ជាក់ថាកម្ពុជាមានកំណើនភ្ញៀវបរទេសនៅឡើយទេ ព្រោះលក្ខខណ្ឌនេះគឺទើបតែប្រកាសលុបចោលបានមិនទាន់១សប្តាហ៍ផង។ ជារួម គឺត្រូវការពេលវេលាក្នុងការផ្សព្វផ្សាយឱ្យភ្ញៀវបរទេសបានដឹងកាន់តែច្រើន ដោយត្រូវការពេលកន្លះខែទៅ១ខែទៀត ទើបអាចដឹងពីទិន្នន័យជាក់លាក់អំពីកំណើនភ្ញៀវបរទេសមកកម្ពុជាបាន។

ឯកឧត្តមបន្តថា បើទោះបីជាបច្ចុប្បន្ននេះ អាកាសចរណ៍ស៊ីវិលកម្ពុជាមិនទាន់អាចបង្ហាញពីកំណើនភ្ញៀវបរទេសបាន ប៉ុន្តែក្រសួងទេសចរណ៍និងអាកាសចរណ៍ស៊ីវិលកម្ពុជាក៏បានធ្វើការផ្សព្វផ្សាយទៅបណ្តាអាកាសចរណ៍នានាដែលរត្រូវធ្វើកហោះហើរមកកម្ពុជា ដើម្បីឱ្យបានដឹងពីការលុបចោលលក្ខខណ្ឌបង្ហាញលទ្ធផលPCR និងការដាក់ឱ្យដំណើរការឡើងវិញនូវ Visa on arrival រួចរាល់ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកដំណើរចេញ-ចូលកម្ពុជាគឺមានការកើនឡើងរហូតដល់២ពាន់នាក់ក្នុងមួយថ្ងៃ ដែលលក្នុងនោះអ្នកដំណើរចូលមកកម្ពុជាមានចំនួន១ពាន់នាក់ និងចេញពីកម្ពុជាមាន១ពាន់នាក់។ ជាមួយគ្នានេះ ក៏មានភ្ញៀវបរទេសធ្វើដំណើរទៅកាន់ខេត្តសៀមរាបផងដែរ ដោយក្នុងនោះមានទាំងភ្ញៀវមកពីសិង្ហបុរី និងបាងកកជាដើម ក្នុងគោលបំណងមកកម្សាន្តនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង