Yearendyearend1140x150
Img 0571

ស៊ែប៊ីប្រកាសមិនចូលជាសមាជិក«ណាតូ» និងសុំជាប្រទេសអព្យាក្រឹត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំប្រទេស ស៊ែប៊ី លោក Aleksandar Vucic

ក្រុងបែលហ្គ្រាដ ៖ ប្រទេសស៊ែប៊ី បានប្រកាសមិនចូលជាសមាជិកណាតូជាដាចខាត ព្រោះប្រទេសស៊ែប៊ីមិនអាចបំភ្លេចកុមារដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការឈ្លានពានរបស់សម្ព័ន្ធភាពប្រឆាំងកំឡុងក្នុងឆ្នាំ ១៩៩៩។

ប្រធានាធិបតីរបស់ប្រទេសស៊ែប៊ី លោក Aleksandar Vucic បានថ្លែងក្នុងការជួបជុំបោះឆ្នោតនៅ Kikinda កាលពីថ្ងៃចន្ទ ខ្ញុំជឿថាស៊ែប៊ីមិនត្រូវចូលរួមជាមួយណាតូទេនោះទេ។ ស៊ែប៊ីជាប្រទេសសេរី និង ជាប្រទេសអព្យាក្រឹតយោធា ហើយយើងនឹងការពារទឹកដីរបស់យើងទាំងស្រុងពីការជិះជាន់ពីសំណាក់ប្រទេសផ្សេងៗ។

លោកបន្តថា៖ កាតព្វកិច្ចរបស់យើងគឺបានអភ័យទោសរួយហើយចំពោះរឿងដែលកើតឡើងកន្លងមក តែយើងមិនភ្លេចពីទង្វើរបស់ណាតូដែលបានសម្លាប់កុមារ នឹងជនស៊ីវិលរាប់ពាន់នាក់ក្នុងប្រទេសយើងនោះទេ។ លោក បន្ថែមថាយើងនឹងព្យាយាមពង្រីកកម្លាំងយោធាយើងបន្ថែម នឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើងដោយពុំចាំបាច់មានការជ្រោមជ្រែងពីលោកខាងលិច រឺណាតូឡើយ។

គួររំលឹកថា ការឈ្លានពានរបស់ណាតូប្រឆាំងនឹងយូហ្គោស្លាវីក្នុងឆ្នាំ ១៩៩៩ មានរយៈពេល ៧៨ ថ្ងៃ។ មេដឹកនាំរបស់សម្ព័ន្ធមិត្តបានអះអាងថា មូលហេតុចម្បងនៃប្រតិបត្តិការដែលមានរហស្សនាមថា កងកម្លាំងសម្ព័ន្ធមិត្ត គឺការទប់ស្កាត់ការប្រល័យពូជសាសន៍របស់ជនជាតិអាល់បានីរបស់កូសូវ៉ូ។

គួរបញ្ចាក់ថា ការទម្លាក់គ្រាប់បែកបានសម្លាប់មនុស្សនឹងក្មេងៗរាប់ពាន់នាក់ យោងទៅតាមការប៉ាន់ប្រមាណខុសៗគ្នា មនុស្សពីប្រហែល ៣,៥០០-៤,០០០នាក់បានស្លាប់ និងបានធ្វើឱ្យមនុស្សប្រហែល ១០,០០០ នាក់ផ្សេងទៀត (ពីរភាគបីនៃពួកគេជាជនស៊ីវិល) រងរបួស។ ការខូចខាតសម្ភារៈសរុបមានចំនួន ១០០ ពាន់លានដុល្លារ។ ក្នុងអំឡុងពេលបីខែនៃការទម្លាក់គ្រាប់បែក កងកម្លាំងណាតូបានទម្លាក់លើប្រទេសស៊ែប៊ី នូវសារធាតុអ៊ុយរ៉ាញ៉ូម ១៥ តោនដែលរលាយអស់នៅក្នុងគ្រាប់បែក និងគ្រាប់ផ្លោង។

បន្ទាប់មកអត្រាមហារីករបស់ប្រទេសនេះបានកើនឡើងដល់លំដាប់ទីមួយនៅអឺរ៉ុប។ ក្នុងរយៈពេល ១០ឆ្នាំដំបូងបន្ទាប់ពីការទម្លាក់គ្រាប់បែកមនុស្សប្រហែល ៣០.០០០ នាក់បានវិវត្តទៅជាជំងឺមហារីក ហើយប្រហែល ១០.០០០-១៨.០០០ នាក់បានស្លាប់បាត់បង់ជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង