Yearendyearend1140x150

អាម៉េរិកចោទមីយ៉ាន់ម៉ាថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២១ ខែមីនា បានប្រកាសចោទប្រកាន់ទៅលើកងទ័ពប្រទេសមីយ៉ាន់ម៉ាថាបាន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ការប្រចោទប្រកាន់នេះ ដោយអាម៉េរិកសំអាងទៅលើភស្តុតាងដែលបានរកឃើញដោយជនជាតិភាគតិចមូស្លីម។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានថោលទោសយ៉ាងដាច់អហឹង្កាចំពោះទង្វើររបស់កងយោធារបស់មីយ៉ាន់ម៉ាដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

លោក Blinken បានចាត់ទុកទង្វើររបស់យោធាមីយ៉ាន់ម៉ាជាចេតនាហួសហេតុពីការបោសសម្អាតជនជាតិភាគតិច រហូតដល់ការបំផ្លិចបំផ្លាញពិតប្រាកដនៃជនជាតិរ៉ូហ៊ីងយ៉ា"។លោកថា ការវាយប្រហារប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធដែលឈានទៅដល់ការសម្រេចនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" ដោយសារជនរងគ្រោះមួយចំនួនត្រូវបានកងយោធា បាញ់ចំក្បាល រំលោភ និង ធ្វើទារុណកម្ម។

គួរបញ្ចាក់ថា អំពើរើសអើងពូជសាសន៍ក្នុងប្រទេសមីយ៉ាន់ម៉ាបានផ្ទុះឡើងជាច្រើនឆ្នាំមកហើយ។ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា គឺរងការធ្វើទុក្ខបុកម្នេញ ដោយគិតមកដល់ពេលនេះ មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល ៨៥០,០០០ នាក់កំពុងធ្លាក់ខ្លួនរស់នៅក្នុងជំរុំក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសក្បែរខាងមីយ៉ាន់ម៉ា ខណៈដែលសមាជិកសហគមន៍ចំនួន ៦០០,០០០ នាក់ផ្សេងទៀត នៅតែស្ថិតក្នុងរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា កំពុងរងការគាបសង្កត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង