Yearendyearend1140x150
Img 0571

ទីក្រុងមូស្គូពន្យល់ពីការវាយប្រហារលើផ្សារទំនើបគៀវ ដែលធ្វើឲ្យមនុស្ស៨នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទីក្រុងមូស្គូពន្យល់ពីការវាយប្រហារលើផ្សារទំនើបគៀវ ដែលធ្វើឲ្យមនុស្ស៨នាក់ស្លាប់ ប្រភពរូប៖ RT

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូបង្ហាញពីកាំភ្លើងធំ និង គ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនលាក់នៅខាងក្នុងផ្សារទំនើបគៀវ ដោយទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានប្រើប្រាស់អគារស៊ីវិលដើម្បីលាក់បាំង។ ទីតាំងនេះត្រូវបានបំផ្លាញចោលមួយយប់ ក្នុងការវាយប្រហារដោយមីស៊ីល ប៉ុន្តែអាជ្ញាធរអ៊ុយក្រែនបានពិពណ៌នាថាជា នេះជាការទម្លាក់គ្រាប់បែកមិនរើសមុខលើគោលដៅជនស៊ីវិល។

ឧត្តមសេនីយឯក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា "នៅថ្ងៃទី ២១ ខែមីនា នៅពេលយប់ កងកម្លាំងរុស្ស៊ីបានប្រើមីស៊ីលចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ត្រូវបានប្រើ ដើម្បីបំផ្លាញកាំភ្លើងធំ និង គ្រាប់រ៉ុក្កែតជាច្រើនរបស់អ៊ុយក្រែន និងមូលដ្ឋានដែលពួកគេរក្សាទុកគ្រាប់រំសេវនៅក្នុងមជ្ឈមណ្ឌលទិញទំនិញ(ផ្សារទំនើបគៀវ)" ។

អ្នកនាំពាក្យយោធារុស្ស៊ីបានបន្ថែមថា ទាហានអ៊ុយក្រែនបាននឹងកំពុងប្រើប្រាស់សង្កាត់ Vinogradar ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការរបស់ពួកគេ ដោយបង្ហាញរូបភាពឃ្លាំមើលទៅនឹងឥទ្ធិពលនោះ។ វីដេអូនេះបញ្ចប់ដោយអ្វីដែលមើលទៅដូចជាមីស៊ីលមួយ បានវាយប្រហារទីតាំងនោះ។

មជ្ឈមណ្ឌលលក់ទំនិញ Retroville ដែលស្ថិតនៅចន្លោះសង្កាត់ Vinogradar និង Podolsk នៅភាគពាយ័ព្យនៃទីក្រុង គៀវ ត្រូវបានវាយប្រហារនៅពេលយប់។ សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៨ នាក់ពីកន្លែងកើតហេតុ។

អគារកម្ពស់៩ជាន់ ដែលជាអគារខ្ពស់ជាងគេក្នុងចំណោមអគារជាច្រើនកន្លែង ត្រូវបានរងការខូចខាតយ៉ាងដំណំដោយការផ្ទុះ និងភ្លើងជាបន្តបន្ទាប់ ដែលត្រូវបានរលត់ទៅវិញនៅម៉ោងប្រហែលពាក់កណ្តាលអធ្រាតនៅថ្ងៃច័ន្ទ។

ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយរុស្សីក្នុងការបំពានយ៉ាងច្បាស់លើច្បាប់នៃសង្គ្រាម ហើយនឹងត្រូវបានស៊ើបអង្កេតជាឃាតកម្មដ៏ច្រើនដែលបានគិតទុកជាមុន។

មុនពេលទីក្រុងមូស្គូបង្ហាញរូបភាពដ្រូន មានការរំពឹងទុកយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិតថា រុស្ស៊ីអាចនឹងបើកការវាយប្រហារ បន្ទាប់ពីបានឃើញវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែនដែលបង្ហាញពីការបាញ់បង្ហោះនៅ Retroville ។

ទីក្រុងមូស្គូបានវាយប្រហារប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេល ៧ ឆ្នាំជុំវិញការបរាជ័យរបស់អ៊ុយក្រែនក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk និងការទទួលស្គាល់របស់រុស្ស៊ីចំពោះសាធារណរដ្ឋ Donetsk និង Lugansk ធ្វើឱ្យស្ថានភាពនៃតំបន់ទាំងនោះកាន់តានតឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង