Cc time
Cct850x100 1
Itt 0  web banner

Breaking News៖ យន្តហោះដឹកអ្នកដំណើរ១៣៣នាក់ជួបឧបទ្ទវហេតុនៅខេត្តក្វាងស៊ី

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដឹកមនុស្សចំនួន ១៣៣ នាក់ នៅថ្ងៃទី ២១ មីនានេះ បានជួបឧបទ្ទវហេតុនៅ ស្រុកអីចូវធឹង ខេត្តក្វាងស៊ី។នេះបើយោងតាមទូរទស្សន៍រដ្ឋចិន CCTV ។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្នខេត្តក្វាងស៊ី បានអោយដឹងថា បុគ្គលិកបានបញ្ជាក់ថា ឧបទ្ទវហេតុដែលទាក់ទងនឹងយន្តហោះនេះ បានកើតឡើង ហើយបច្ចុប្បន្នកំពុងរៀបចំរៀបចំដុតដៃដុតជើងក្នុងការចេញទៅសង្គ្រោះ។

ជើងហោះហើរ China Eastern Airlines MU5735 បានហោះពីទីក្រុង Kunming ទៅកាន់ Guangzhou។តាម ទិន្នន័យFlightradar24 ដោយវាស់តាមរយៈកម្ពស់ និងល្បឿនយន្តហោះ យន្តហោះត្រូវបានប៉ាន់ស្មាន់ថា អាចធ្លាក់ចុះនៅជិតទីក្រុង Wuzhou ប្រហែលម៉ោងជាង៣រសៀល ថ្ងៃទី ២១ មីនា៕



Khcct banner

អត្ថបទទាក់ទង