Yearendyearend1140x150

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ និងទូតបារាំងចុះហត្ថលេខាលើគម្រោង “ផែនការគោលសម្រាប់ភាសាបារាំង”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

ដោយយល់ឃើញពីសារសំខាន់នៃការអភិវឌ្ឍគោលនយោបាយភាសាបរទេសប្រកបដោយគុណភាពនៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើងសម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការទាំងបរិមាណ និងគុណភាពស្របតាមកំណែទម្រង់ក្នុងវិស័យអប់រំ។ 

ដើម្បីធានាការបង្កើត និងការតាមដានផែនការគោលសម្រាប់ភាសាបារាំង ក្រុមការងារទទួលបន្ទុកភាសាបារាំងមួយត្រូវបានបង្កើតឡើងដោយស្ថិតក្រោមការតែងតាំង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាពគណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការប្រតិបត្តិ។ លើសពីនេះ ស្ថាប័នហ្វ្រង់កូហ្វូនីមួយចំនួនទៀត ក៏មានទំនាក់ទំនង និងមានការចូលរួមជាមួយផែនការទូទៅសម្រាប់ភាសាបារាំង (ផ.គ.ប) ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង