Cc time
Cct850x100 1
Itt 0  web banner

លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក ចូ បៃដិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោកចូបៃឌិន គ្រោងនឹងធ្វើដំណើរទស្សនកិច្ចប្រទេសប៉ូឡូញនៅថ្ងៃសុក្រ ២៥ មីនានេះ។ដំណើរទស្សនកិច្ចនេះ លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីប៉ូឡូញគឺលោក Andrzej Duda សម្រាប់ការពិភាក្សាជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រធានាធិបតីនឹងពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងកំពុងឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស ដែលវាជាសង្រ្គាមអយុត្តិធម៌ នឹងបង្កឲ្យមានញុះញង់ដែលរុស្សីបានបង្កឡើង" ។

ក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា ដំណើររបស់លោក Biden នឹងធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៊ិក ដើម្បីជួបជាមួយមេដឹកនាំមកពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្រុមប្រាំពីរ (G7) និងសហភាពអឺរ៉ុប។ លោកស្រី Psaki បានបន្តថា "ដំណើរទស្សនកិច្ច នេះនឹងផ្តោតលើការបន្តប្រមូលផ្តុំពិភពលោកក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន និងប្រឆាំងនឹងការឈ្លានពានរបស់ប្រធានាធិបតីពូទីន" ។

លោកស្រីបន្ថែមថា៖ «ប៉ុន្តែមិនមានគម្រោងធ្វើដំណើរចូលទៅក្នុងប្រទេសអ៊ុយក្រែនទេ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki រួមជាមួយនឹងនាយករដ្ឋមន្ត្រីឆែក និងស្លូវេនី បានធ្វើដំណើរទៅកាន់ទីក្រុង គៀវ ដើម្បីទស្សនារដ្ឋធានីដែលត្រូវបានឡោមព័ទ្ធកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអតីតអ្នកជិតខាងរបស់សូវៀតកាលពីខែមុន។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ក៏បានជួបជាមួយលោក Duda នៅទីក្រុង Warsaw កាលពីដើមខែនេះ ដោយទាំងពីរបានថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី ជាពិសេសប្រឆាំងនឹងជនស៊ីវិល។

កិច្ចប្រជុំនោះបានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់ប៉ូឡូញក្នុងការបញ្ជូនយន្តហោះចម្បាំង MiG-29 ទៅកាន់អ៊ុយក្រែនតាមរយៈមូលដ្ឋានទ័ពអាកាសអាមេរិក ដែលមន្រ្តីមូលដ្ឋានបានបដិសេធសំណើរនេះដោយយល់ឃើញថា សំណើនេះបានបង្កើន "ការព្រួយបារម្ភ" សម្រាប់សម្ព័ន្ធមិត្តណាតូទាំងមូល។

ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនអ៊ុយក្រែនប្រហែល ១០ លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយប្រហែលមួយភាគបីនៃពួកគេទៅក្រៅប្រទេស ភាគច្រើនទៅប្រទេសប៉ូឡូញ៕

Khcct banner

អត្ថបទទាក់ទង