Yearendyearend1140x150
Img 0571

កម្ពុជាសម្រេចចិត្តមិនជម្លៀស«ពលរដ្ឋខ្មែរ២៣គ្រួសារ»នៅអ៊ុយក្រែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ មីនានេះ បានសម្រេចចិត្តមិនព្រមជម្លៀសប្រជាពលរដ្ឋខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនចំនួន២៣ គ្រួសារនោះទេ។ការសម្រេចនេះដោយរាជរដ្ឋាភិបាលចង់ឱ្យពលរដ្ឋបន្តត្រូវរស់នៅជាមួយពលរដ្ឋអ៊ុយក្រែន ក៉ំរត់ចោលគ្នាពេលមានទុក្ខ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជា ២៣ គ្រួសារ កំពុងរស់នៅអ៊ុយក្រែន ហើយរាជរដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យវិលមកវិញទេ ពោលគឺក៉ំរត់ចោលពលរដ្ឋអ៊ុយក្រែន។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "ខ្ញ៉ំមិនទាន់ចេញបញ្ជាណាឱ្យដឹកពលរដ្ឋយើងមកវិញនោះទេ យើងត្រូវរស់នៅជាមួយពលរដ្ឋគេ ពលរដ្ឋគេរស់យ៉ាងម៉េចយើងរស់នៅដូចគេ ក៉ំរត់ចោលគ្នា ពេលមានទុក្ខ។ ជាក់ស្តែង និស្សិតខ្មែរយើងមួយចំនួនដែលរត់ចោលសាលារៀនពីប្រទេសចិនមកកម្ពុជាកាលខ្លាចកូវីដ១៩នោះ ឥឡូវលំបាកធ្វើដំណើរទៅវិញ នាំឱ្យលំបាកចូលរៀនវិញពេលសភាពការណ៍ល្អ។"

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២៤ កុម្ភៈ បានសម្រេចចិត្តធ្វើប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន។ប្រតិបត្តិការនេះ បាននឹងកំពុងរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និង មានដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ចំណែកពលរដ្ឋក្នុងតំបន់មួយចំនួនធំក្នុងប្រទេសអ៊ុយក្រែនបានជម្លៀសចេញទៅប្រទេសក្បែងខាង ដើម្បីគេចពីសង្គ្រាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង