Yearendyearend1140x150

ផ្លែស្វាយកម្ពុជាធ្លាក់ថ្លៃ ដោយសារមិនអាចប្រជែងទីផ្សារប្រទេសជិតខាង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម។

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកម្ពុជាចុះថោក ដោយសារមិនអាចប្រកួតប្រជែងទីផ្សារជាមួយប្រទេសដទៃដូចជា វៀតណាម ថៃ មីយ៉ាន់ម៉ា ឥណ្ឌា ដែលធ្វើឲ្យផ្លែស្វាយរបស់កម្ពុជាធ្លាក់ថ្លៃ និងលំបាកក្នុងការនាំផ្លែស្វាយស្រស់ទៅប្រទេសចិនផងដែរ។ នេះបើតាមលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកសិកម្មនៃក្រសួងកសិកម្ម។

ថ្លែងក្នុងសន្និសីទកាសែតដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃសុក្រនេះ ស្តីពី«លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» លោក ងិន ឆាយ បានឲ្យដឹងថា បច្ចុប្បន្ននេះផ្លែស្វាយកម្ពុជាកំពុងប្រឈមនឹងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាងដែលនាំចូលទៅទីផ្សារប្រទេសចិនដូចគ្នា។ ទន្ទឹមនេះប្រទេសចិនក៏កំពុងស្ថិតនៅរដូវកាលប្រមូលផលផ្លែស្វាយដូចគ្នា ជាហេតុធ្វើឲ្យមានការប្រកួតប្រជែងតម្លៃទីផ្សារ។

បើលោក ងិន ឆាយ បានបញ្ជាក់ថា ក្នុងការជួយដោះស្រាយការធ្លាក់ថ្លៃផ្លែស្វាយកម្ពុជា ក្រសួងកសិកម្មបានដាក់ចេញវិធានការមួយចំនួនដូចជា កសិករត្រូវដាំដុះនិងផលិតផ្លែស្វាយឲ្យមានគុណភាព និងស្តង់ដារស្របតាមភូតគាមអនាម័យ។ បន្ថែមនេះ ត្រូវមានថ្លៃដើមទាប និងការដឹកជញ្ចូនក៏ត្រូវមានលក្ខណៈប្រកួតប្រជែង ទើបកម្ពុជាអាចនាំចូលកសិផលទៅទីផ្សារអន្តរជាតិបានច្រើន។

ជាមួយគ្នានេះ លោក ងិន ឆាយ បានអំពាវនាវអំពាវនាវដល់ក្រុមហ៊ុនឯកជន ដែលមានបំណងនាំស្វាយចេញ ជួយសាងសង់បន្ថែមកន្លែងសម្លាប់មេរោគឲ្យបានច្រើន និងអំពាវនាវដល់វិស័យឯកជនផ្សេងៗទៀត ដើម្បីឲ្យមានការវិនិយោគការសាង់សង់មន្ទីរពិសោធន៍ និងកន្លែងសម្លាប់មេរោគ។ បន្ថែមនេះវិស័យឯកជនត្រូវជួយបង្កើនរោងចក្រធ្វើដំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយឲ្យបានច្រើន ដែលនេះជាតម្រូវការខ្ពស់ ហើយទីផ្សារមិនទាន់មានការប្រកួតប្រជែងនិងមិនមានប្រទេសណាផ្គត់ផ្គង់ច្រើន។

លោក ងិន ឆាយ បាពន្យល់ថា ចំពោះការចរចាភូតគាមអនាម័យគឺមានការតឹងតែង ហើយក៏មិនមែនរាល់កសិផលទាំងអស់ត្រូវតែចរចាទីផ្សារនោះទេ។ ទំនិញចែកចេញជាពីរ គឺទំនិញមិនជាប់កម្រិតកំណត់ និងទំនិញជាប់កម្រិតកំណត់។

ចំពោះទំនិញមិនជាប់កម្រិតកំណត់ មានន័យថាទំនិញនោះមិនមានហានិភ័យទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យខ្ពស់ ដូច្នេះប្រទេសដែលនាំចូលគេមិនតម្រូវឲ្យមានការចរចាវាយតម្លៃហានិភ័យភូតគាមអនាម័យ ប៉ុន្តែមុននឹងនាំចេញកសិផលទាំងនោះ ប្រទេសដែលនាំចេញនេះត្រូវតែធ្វើការវាយតម្លៃត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់និងធានានៅចំពោះមុខប្រទេសនាំចូលនោះថាកិសផលទាំងនេះគឺមានសុវត្ថិភាព និងមិននាំចូលនូវសមាសធាតុចង្រៃដែលជាភូតគាមអនាម័យទៅដល់ប្រទេសទាំងនោះ។

ចំណែកប្រភេទទំនិញទី២ជាប្រភេទទំនិញជាប់កម្រិតកំណត់ គឺជាប្រភេទទំនិញ ឬកសិផលដែលមានហានិភ័យខ្ពស់ ដូច្នេះប្រទេសដែលនាំចូលតែងតែតឹងរឹងលើការដាក់កម្រិតលក្ខខណ្ឌ និងការចរចាភូតគាមអនាម័យទំនិញកសិផល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង