Yearendyearend1140x150

លោក ប្រាក់ សុខុននឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាពីថ្ងៃទី ២១-២៣មីនានេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​។ រូបថត ក្រសួង​ការបរទេស

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានដំណើរទេស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងការបញ្ចប់អំពើហិង្សានៅទីនោះ។

​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ បន្ទាប់ពី​បិទបញ្ចប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លោក​ ប្រាក់ សុខុន ​បាន​ថ្លែងថា គម្រោង​បំពេញ​ទស្សនកិច្ច​នេះ គឺ​ធ្វើយ៉ាងណា ដើម្បី​បាន​ជួប​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​មិន​គ្រប់ភាគី​ទាំងអស់​នោះទេ ដោយ​ក្នុងនោះ​លោក​នឹង​ស្នើសុំ​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) និង​ រដ្ឋមន្ត្រីការបរទេស​មីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wu-nna Maung Lwin) ​និង​ឥស្សរជន​ផ្សេងៗ​ទៀត​ដែល​ខាង​ទីក្រុង​ណៃពិដោ​នឹង​រៀបចំ​សម្រួល​ឱ្យ​ជួប​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង