Cc time
Cct850x100 1
Itt 0  web banner

កម្ពុជារំពឹងទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញក្រោយបើកប្រទេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីក្ដីរំពឹងនៃការទទួលបានកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងអត្រាប្រមាណ ៥% នៅក្នុងឆ្នាំ២០២២។ ក្ដីរំពឹងនេះ ធ្វើឡើងក្រោយពីកម្ពុជាគ្រប់គ្រងស្ថានភាពកូវីដបានល្អតាមរយៈការចាក់វ៉ាក់សាំងជូនដល់ប្រជាជនបានជិត១០០% និង បើកប្រទេសឡើងវិញ។

ថ្លែងក្នុងពិធីទទួល-ប្រគល់អំណោយវ៉ាក់សាំងកូវីដ-១៩ ពីហុងគ្រី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជោគជ័យក្នុងការចាក់វ៉ាក់សាំង ក្នុងអត្រាប្រមាណ ៩២.២៧ ភាគរយ នៃប្រជានសរុប។ ការជោគជ័យនេះបាននាំឱ្យមានការបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការនៃសកម្មភាពលើគ្រប់វិស័យ។

បើតាមសម្ដេច ហ៊ុន សែន តាមរយៈការការបើកប្រទេសឡើងវិញនេះ កម្ពុជារំពឹងថានឹងស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញទោះបីជាវិស័យទេសចរណ៍មិនទាន់ងើបឡើងវិញក៏ដោយ ក៏ការកែលម្អនៃដំណើរការសេដ្ឋកិច្ចថ្មី នឹងអាចបន្ដការកើនឡើងលើស ៥% នៅឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កម្ពុជាបានប្រកាសលុបចោលនូវលក្ខខណ្ឌសម្រាប់អ្នកដំណើរពីបរទេសដូចជា ការបង្ហាញលទ្ធផលតេស្ដ PCR និង តេស្ដរហ័ស សម្រាប់អ្នកដំណើរពីបរទេស និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរអន្ដរជាតិទាំងអស់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា ការសម្រេចលុបចោលនេះ ធ្វើឡើងក្រោយពីកម្ពុជាអាចគ្របគ្រងជំងឺកូវីដបានល្អ តាមរយៈការចាក់វ៉ាក់សាំងពេញលេញជូនដល់ប្រជាពលរដ្ឋ។ហើយការសម្រេចនេះ ដើម្បីទាក់ទាញអ្នកវិនិយោគ និងសម្រួលដល់អ្នកវិនិយោគ អ្នកធុរកិច្ច និងអ្នកភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា។ 

Khcct banner

អត្ថបទទាក់ទង