Yearendyearend1140x150

សាលាក្រុងភ្នំពេញព្រមានបិទ«ភោជនីយដ្ឋាននិងអាហារដ្ឋាន»ដែលមិនចូលរួមប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ឧសភានេះ បានព្រមានទៅដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ដែលមិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ នោះរដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះ ជាបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្លែងថា «ក្រោយពីមានការព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់នៅកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩(Covid-19) ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

បញ្ជាក់ពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំខាងក្រោមនេះ ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដូចតទៅ៖

១. ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

២. ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទា្វរចេញ-ចូល និងត្រូវចាត់តាំង បុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន

៣. ត្រូវរក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា គិតត្រឹម ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺសរុបទូទាំងប្រទេសដែលបានជាសះស្បើយចំនួន ១២២នាក់(ស្លាប់គ្មាន) មានស្រ្តី ៣៨នាក់ និងបុរស ៨៤នាក់។ រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៨ ឧសភា ២០២០ កម្ពុជាពុំរកឃេីញករណីជំងឺ COVID-19 ថ្មី ទេ ។ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាលនៅតែបន្តឱ្យប្រជាពលរដ្ឋ ប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ៕


(ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)

គួរបញ្ជាក់ផងដែរថា គិតត្រឹម ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺសរុបទូទាំងប្រទេសដែលបានជាសះស្បើយចំនួន ១២២នាក់(ស្លាប់គ្មាន) មានស្រ្តី ៣៨នាក់ និងបុរស ៨៤នាក់។ រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី ១៨ ឧសភា ២០២០ កម្ពុជាពុំរកឃេីញករណីជំងឺ COVID-19 ថ្មី ទេ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាលនៅតែបន្តឱ្យប្រជាពលរដ្ឋ ប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង