Yearendyearend1140x150

ពលរដ្ឋស្រីលង្កាចុះធ្វើបាតុកម្មតវ៉ា«បញ្ហាទំនិញ និងប្រេង»ឡើងថ្លៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បាតុករនាំគ្នាហែករូបថតមេដឹកនាំ ស្រីលង្កា

ក្រុងកូឡុមបូ៖ ប្រជាពលរដ្ឋក្នុងប្រទេសស្រីលង្កាជាច្រើនុម៉ឺននាក់ នៅថ្ងៃទី ១៦ មីនាកន្លងទៅ បានប្រមូលផ្តុំគ្នាចុះផ្លូវចេញធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំប្រទេសរបស់ពួកគេដែលមិនបានសមត្ថភាពក្នុងការដោះស្រាយបញ្ហាទំនិញផ្សេងៗ និង ប្រេងឥន្ទនៈឡើងថ្លៃជាបន្តបន្ទាប់។

ការតវ៉ាធ្វើឡើងក្នុងរដ្ឋធានីរបស់ប្រទេសស្រីលង្កា ហើយក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់ប្រធានាធិបតីលោក Gotabaya Rajapaksa ក្នុងទីក្រុង Colombo។ដោយក្រុមបាតុករបានទាមទារឱ្យឱ្យប្រធានាធិបតីប្រទេសនេះលាលែងពីតំណែងដោយភាពបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងប្រវត្តសាស្រ្ត។

ក្រុមបាតុករបានចោទរដ្ឋាភិបាលថា គ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវបង្កើតវិបត្តិការប្តូរប្រាក់បរទេសនាំឱ្យមានការខ្វះខាតសម្ភារចាំបាច់ដូចជា ប្រេងឥន្ធនៈ និង ឧស្ម័ន សម្រាប់ចម្អិនអាហារ ម្សៅទឹកដោះគោ និងថ្នាំពេទ្យ ខណៈទុនបម្រុងបរទេសរបស់ខ្លួនមានកម្រិតទាបបំផុតក្នុងប្រវត្តសាស្រ្ត។

កង្វះខាតប្រេងឥន្ធនៈ បានធ្វើឱ្យការដឹកជញ្ជូនប្រឈមមុខក្នុងប្រទេស រួមទាំងការផ្គត់ផ្គង់សំខាន់ៗ និងបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃជាច្រើនម៉ោង។ នៅចំពោះមុខវិបត្តិសារពើពន្ធ ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា បានអណ្តែតលើរូបិយប័ណ្ណជាតិកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមានការធ្លាក់ថ្លៃ ៣៦% និង ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញគ្រប់ប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង