Yearendyearend1140x150

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់រំខានដល់ចរាចរណ៍នៅផ្នែកខ្លះនៅប្រេស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់រំខានដល់ចរាចរណ៍នៅផ្នែកខ្លះនៅប្រេស៊ីល ប្រភពរូប៖ ស៊ីស៊ីធីវិ

ប្រេស៊ីល៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ បានបង្កជាទឹកជំនន់ និងរំខានដល់ចរាចរណ៍នៅតំបន់ភាគខាងជើង និងភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។

ភ្លៀងធ្លាក់បានបោកបក់ទីក្រុង សៅប៉ូឡូ ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ ដោយបានជន់លិចផ្លូវក្នុងស្រុក។

ទីក្រុងសៅប៉ូឡូ បានទទួលទឹកភ្លៀងសរុប ៨៤.៤ ភាគរយ ដែលរំពឹងទុកសម្រាប់ខែនេះ។ នេះបើយោងតាមស្ថិតិពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាកាសធាតុក្នុងតំបន់។ ភ្លៀងធ្លាក់ខ្លាំង ក៏បានធ្វើឱ្យ មានការបាក់ដីយ៉ាងខ្លាំងដែលបានបំផ្លាញផ្ទះជាច្រើនខ្នងផងដែរ។

នៅក្នុងស្រុក Itaquera តែម្នាក់ឯង ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

អ្នកឧតុនិយមក្នុងតំបន់បាននិយាយថា ភ្លៀងនឹងបន្តធ្លាក់ក្នុងសប្តាហ៍ខាងមុខ ហើយអាចបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង